រដូវស្លឹកឈើជ្រុះនៅទីក្រុងហុងកុង  គឺជារដូវដ៏មនោរម្យ  ដែលនាំមកនូវប្រជាជនចង់មក
 លេងកំសាន្តនៅឆ្នេរសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំជាមួយនឹងក្លិនស្លឹក
 ឈើ។ ជាមួយនឹងអាកាសធាតុត្រជាក់ល្មម  ដែលមានពន្លឺកំដៅគ្រប់គ្រាន់ បានធ្វើឲ្យឆ្នេរ
 សមុទ្រនៅទីក្រុងហុងកុង ក្លាយជាតំបន់ទេសចរមួយ ដែលអំនោយផលសំរាប់ភ្ញៀវទេស
ចរមកបោះជំរុំកំសាន្តលេងនៅពេលទាំងថ្ងៃ ទាំងយប់។
ឆ្នេរសមុទ្រនេះមានទីតាំងនៅទីក្រុងរណប Sai Kung ដែលអ្នកធ្វើដំណើរចេញពី ហុងកុង
 ដោយចំណាយពេលតែមួយម៉ោងប៉ុណ្ណោះ។ នៅពេលទៅដល់តំបន់ឆ្នេរ ភ្ញៀវទេសចរទាំង
 ឡាយនឹងដក់អារម្មណ៍ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលរបស់ឆ្នេរខ្សាច់ស និងផ្ទៃទឹក
ថ្លាឈ្វេង អមទៅដោយជួរភ្នំពណ៌ខៀវស្រងាត់។  នៅទីនោះក៏មានកន្លែងបំរើសេវាកម្មដូច
ជាសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។
នៅពេលយប់ភ្ញៀវទេសចរអាចបោះជំរុំកំសាន្តលេងនៅតាមឆ្នេរ ហើយច្រៀងលេងកំសាន្ត
 យ៉ាងសប្បាយ ជាមួយនឹងបរិយាកាសដែលមិនអាចបំភ្លេចបាន៕
ដោយ៖ រិនដូ
ប្រភព៖ bbc