(អង់គ្លេស)៖ វាជាហេតុការណ៍បាញ់សម្លាប់ សភាជិកសភាដំបូងហើយគិតចាប់តាំងពីឆ្នាំ ១៩៩០ នៅចក្រភពអង់គ្លេស ដោយលោកស្រី Jo Cox សមាជិកសភាតំណាងឲ្យតំបន់ Batley និង Spen បានដួលដេកនៅលើដី បន្ទាប់ពីទទួលរង ការបាញ់ប្រហារដោយបុរសម្នាក់ នៅសង្កាត់ Birstall នៃទីក្រុង West Yorkshire ក្រោយមកប៉ូលិសក៏បានចាប់ខ្លួន ខ្មាន់កាំភ្លើងបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃនេះ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ BBC ថា មុននឹងការវាយប្រហារ គេបានលឺខ្មាន់កាំភ្លើងនោះ ស្រែកពីរដងថា «put Britain first!» មានន័យថាគិតគូអង់គ្លេសជាមុនសិន ហើយការបាញ់ប្រហារក៏ធ្វើឡើងតែម្តង។ លោក Brendan ស្វាមីរបស់លោកស្រី Cox និងជាអ្នកដែលតែងទទួលបានការរាប់អានពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron, លោក Jeremy Corbyn, និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានថ្លែងថាប្រពន្ធរបស់ លោកបានមានបំណងប្រមូលផ្តុំមនុស្ស ដើម្បីប្រឆាំងនឹងអ្នកដែលស្អប់ខ្លួន ប៉ុន្តែបែរជាជួបរឿងបែបនេះ។
នេះជាការវាយប្រហារសមាជិកសភា ដំបូងហើយគិតចាប់តាំងពីឆ្នាំ ១៩៩០ ដែលកាលណោះលោក Ian Gow បានស្លាប់ក្រោមស្នាដៃរបស់ក្រុមភេរវករ អៀរឡង់ខាងជើង។ សម្រាប់ខ្មាន់កាំភ្លើងដែលបានបង្កហេតុនាពេលនេះ ត្រូវបានចាប់ខ្លួននៅតាមផ្លូវផ្សារ ដែលនៅមិនឆ្ងាយពីបណ្ណាល័យ Birstall នោះទេ។ ខ្មាន់កាំភ្លើងត្រូវបានអ្នកស្គាល់ ហៅឈ្មោះថា Tommy Mair ហើយការបាញ់ប្រហារទំនងជាមានជាប់ទាក់ទងនឹងការខឹងសម្បាររឿងបោះឆ្នោត ធ្វើប្រជាមតិ ដែលចង់ដឹងថាតើអង់គ្លេស ចង់ចេញ ឬបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបជាបន្តទៀត៕
ប្រភព៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី