CamNews

បើកកិច្ចប្រជុំ​ណែនាំ ពីវិធានការជំនាញ ​ផែននគរបាល​យុត្តិធ៌ម

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​បាន
​បើកកិច្ច​ប្រជុំ​ណែនាំ វិធានការ ជំនាញ​ផែននគរបាល​យុត្តិធ៌ម ក្រោម​អធិបតិភាព​ឯកឧត្តម​
នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។


ឯកឧត្តម​ឧត្តមសេនីយ៍​ឯកម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធ៌ម​បាន​រាយការណ៍​ពី
របាយការណ៍​សន្តិសុខ​៨​ ខែ​ឆ្នាំ​២០១២ ក្នុង​នោះ​ដែរ​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​កណ្ដាល
​យុត្តិធម៌បាន​លើកឡើង​ពី​ការ​បង្រ្កាប​បទល្មើស​ផ្សេង​ៗ ជា​ពិសេស​ការបង្ក្រាប​ថ្នាំញៀន និង​
ភេវរកម្ម។

កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ពី​បទពិសោធន៍​ក្នុង​កិច្ច​ប្រត្តិបត្តិការ​រក្សា​ សន្តិសុខ​កន្លង​មក​ដើម្បី​
រៀបចំ​ទិសដៅ​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្នុងការ​ រក្សា​សន្តិសុខ ព្រោះថា​កម្ពុជា​ជា​ប្រធាន​អាស៊ាន
និង​ត្រៀមរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ ៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ PG


Tags: meeting police cambodia