CamNews

ព័ត៌មានអន្តរជាតិ 

"រន្ធត់" ដុតសម្លាប់ទាំងរស់ ស្រីក្រមុំ វ័យ ១៦ ឆ្នាំ ក្រោយជួយគូស្នេហ៍ ពង្រត់តាមគ្នា

ព័ត៌មានអន្តរជាតិ ៖ ក្រុមកុលសម្ព័ន្ធ ប្រទេសប៉ាគីស្ថាន ត្រូវបានចាប់ឃាត់ខ្លួនជាច្រើននាក់ ពាក់ព័ន្ធ នឹងករណីចេញបញ្ជាឲ្យមានការសម្លាប់យ៉ាងព្រៃផ្សៃ ក្មេងស្រីវ័យជំទង់ វ័យ ១៦  ឆ្នាំ​ ដែលបានជួយ ដល់គូស្នេហ៍មួយគូ ពង្រត់តាមគ្នា ។ ក្មេងស្រីវ័យ​១៦ឆ្នាំ រូបនោះ ត្រូវបានចង់ដៃ  និង ដុតសម្លាប់នៅ ក្នុងរថយន្តដែលបានប្រើប្រាស់ ក្នុងការពង្រត់គូស្នេហ៍មួយគូ ។



សារព័ត៌មាន Reuters ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ករណីឃាតកម្មដ៏សាហាវលើកនេះបានកើត ឡើងកាលពីសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Donga Gali ចម្ងាយ ប្រមាណ  ៥០ គ.ម ភាគ ខាង ជើងខាងកើត ទីក្រុង Islamabad ។ 

ប្រភពបន្តឲ្យដឹងថា ការសម្លាប់លើកនេះ ត្រូវក្រុមកុលសម្ព័ន្ធហៅថា ជាការសម្លាប់ដោយកិត្តិយស ដែលជាការចេញបញ្ជាដោយផ្ទាល់ ពីសំណាក់ក្រុមកុលសម្ព័ន្ធប្រទេសប៉ាគីស្ថាន ឈានទៅសម្លាប់ ជនរងគ្រោះដែលបាន  ជួយ គូស្នេហ៍ មួយគូ  ពង្រត់គ្នា ចេញ ពី ភូមិក្បែរនោះ ដែលមានឈ្មោះថា ភូមិ Makol ។ ជាការពិត គូស្នេហ៍ពង្រត់គ្នា គឺជាការរំលោភបំពានវប្បធម៌ក្នុងស្រុក ខណៈការចូលដៃ ជួយសម្រួលដល់ការពង្រត់លើកនេះ ពីសំណាក់ ក្មេងស្រីវ័យ ជំទង់ វ័យ ១៦ឆ្នាំ គឺជាការរំលោភ បំ ពានទៅលើបទបញ្ជាផ្ទៃក្នុងភូមិ ។ ស្នងការប៉ូលីស ប្រចាំ តំបន់ កើតហេតុ លោក Saeed Wazir ឲ្យ ដឹងថា ក្រុមកុលសម្ព័ន្ធ បាន យក ជនរងគ្រោះ   ក្មេង ស្រី វ័យ ១៦ឆ្នាំ ទៅទីកន្លែងដែលគេបោះបង់ ចោលនៅខាងក្រៅភូមិ ក្រោយពីធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតី​ បន្ទាប់ពីចាក់ថ្នាំទៅលើរូបនាង ។ បន្ទាប់មកពីគេបានយកជនរងគ្រោះ ទៅដាក់ឲ្យអង្គុយនៅក្នុងរថយន្តដែលបានប្រើប្រាស់ សម្រាប់ ការពង្រត់របស់គូស្នេហ៍ខាងលើ ។ ក្រុមកុលសម្ព័ន្ធបានចង់ដៃរបស់នាង ទៅនឹងកៅអ៊ីអង្គុយ រួចចាក់ សាំងលើរូបនាង ក៏ដូចជា លើរថយន្ត និងដុតឲ្យឆេះតែម្តង ។ លោក Saeed Wazir បន្តឲ្យដឹងថា ខ្ញុំ មិនដែលបានឃើញការវាយប្រហារអាក្រក់យ៉ាងនេះទាល់តែសោះ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ។ 

ប្រភពពីសារព័ត៌មាន Reuters ឲ្យដឹងថា សមាជិកក្រុមកុលសម្ព័ន្ធ ១៥ នាក់ នៃក្រុមប្រឹក្សាកុល សម្ព័ន្ធត្រូវបានចាប់ឃាត់ខ្លួន  ពាក់ព័ន្ធនឹងករណីដុតសម្លាប់មនុស្ស លើកនេះ ក្នុងនោះ រួមមាន ស្រ្តី ជាម្តាយ និងបងប្អូនប្រុសជនរងគ្រោះដូចគ្នាដែរ ដែលអ្នកទាំង ២ ត្រូវបានគេមើលឃើញជាក់ស្តែង ថាបានចូលរួមកិច្ចប្រជុំ សន្មត់ដាក់ទណ្ឌកម្ម ទៅលើជនរងគ្រោះ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Pakistan Hot news Int news Burn death