បន្ទាប់ពីពិធីដង្ហែព្រះបរមសពនៃអង្គសម្ដេចតា បានបញ្ចប់កាលពីល្ងាចថ្ងៃទី ១៧កន្លងទៅនៅ
មុខព្រះបរមរាជវាំងក៏ចាប់ផ្ដើមមានមនុស្សរាប់រយ រាប់ពាន់នាក់ ក្នុងនោះមានលោកតា លោក
យាយរាប់រយនាក់ អញ្ជើញមកពីបណ្ដាខេត្រ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធនៃអង្គព្រះមហា
វិរក្សត្រ។
នៅល្ងាចថ្ងៃទី ១៩តុលានេះ សកម្មភាពនៅមុខព្រះបរមរាជវាំង មានមនុស្សកាន់តែច្រើនឡើងៗ
ដែលក្នុងនោះមានលោកតា លោកយាយជាច្រើនសិបរូប មកពីបណ្ដាខេត្រផងដែរ។ ដោយ
ហេតុនេះ ក៏មានក្រុមគ្រួសារ និងក្រុមហ៊ុនជាច្រើន បាននាំយកម្ហូបអាហារ នំចំណី ទឹកពិសា
ភួយមុង កន្ទេលជាដើម រាប់មិនអស់ មកជូន និងជួយសម្រាលទុក្ខដល់លោកតា លោកយាយ
ទាំងនោះធ្វើអោយទីលានមុខព្រះបរមរាជវាំង ក្លាយជាទីលានមនុស្សធម៌របស់ជនជាតិខ្មែរ។
សកម្មភាពមនុស្សធម៌ដ៏គួរអោយកត់សម្គាល់នៅមុខព្រះបរមរាជវាំង ត្រូវបានគេមើលឃើញ
ថា ត្រូវបានបំផុសឡើងភាគច្រើន តាមរយៈវិទ្យុ ABC កម្ពុជា ដែលវិទ្យុនេះកំពុងមានការពេញ
និយមយ៉ាងខ្លាំងពីមហាជនទូទាំងប្រទេស ដោយសារតែវិទ្យុនេះផ្សាយផ្ទាល់នូវព័ត៌មានទាន់
ហេតុការណ៍ និងគ្រប់ជ្រុងជ្រោយ៕
ក្រុមយុវជន យុវនារី ជាច្រើនក៏បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនៃអង្គសម្ដេចតា
ក្រុមស្ម័គ្រចិត្តរបស់វិទ្យុ ABC កំពុងចែកទឹកបរិសុទ្ធ និងអាហារ
ក្រុមគ្រួសាររបស់លោកពូ រស្មី បាននាំមកនូវទឹកសុទ្ធ ៧៥យួរ អាហារជាង ១០០កញ្ចប់
រួមនឹងភេសជ្ជៈជាច្រើនមុខផ្សេងទៀតដើម្បីចែកជូនដល់លោកតា លោកយាយដែលមក
គោរពវិព្រះញ្ញាណក្ខន្ធនៃអតីតព្រះមហាវិរក្សត្រ
បុគ្គលិករបស់សណ្ឋាគារ Comfort Star 2 កំពុងឈរចែកទឹកសុទ្ធ ដោយឥតគិតថ្លៃ
ដោយ ៖ សូរីយ៉ា