CamNews

ជីវិត និងការងារ 

មុខ​របរ​ជួញ​ដូរ​ទៀន របស់តារាម៉ូដែល ល្បីឈ្មោះ លំដាប់ពិភពលោក

Petra Nemcova កំពូលតារាម៉ូដែល ដែលធ្លាប់បានដើរម៉ូដនៅលើឆាកធំៗរបស់ពិភពលោក ចាប់
ពី Milan, Paris រហូតដល់ក្រុង New York នាងក៏ធ្លាប់បានធ្វើការជាមួយក្រុមអ្នកថតរូបដ៏ល្បីល្បាញ
បំផុត ប៉ុន្ដែ Petra Nemcova មិនធ្លាប់បានគិតថា ខ្លួនបានក្លាយជាអ្នកជំនួញដូច បច្ចុប្បន្ន។

Petra Nemcova (Petra Němcová)បានចាកចេញពីស្រុកកំណើតរបស់ខ្លួន (សាធារណរដ្ឋ ឆេក កាល​
ពីនាងមានអាយុ ១៨ឆ្នាំ ដើម្បីតាមចាប់អាជីពជាអ្នកបង្ហាញម៉ូដ។ មិនយូរប៉ុន្មាន នាងក៏បានក្លាយជា
តារាម៉ូដែល ដែលត្រូវបានគេវាយតម្លៃខ្ពស់ ក្នុងវិស័យសិល្បៈ ហើយនាងក៏ធ្លាប់មានវត្តមាននៅលើ
ក្របមុខនៃទស្សនាវដ្ដីល្បីៗជាច្រើន ដូចជ Elle, Glamour និង Sports Illustrated ជាដើម។


 
បច្ចុប្បន្ន ក្រៅពី ជាតារាបង្ហាញម៉ូដ និងប្រធានអង្គការមនុស្សធម៌មួយ Petra Nemcova ក៏ជាម្ចាស់
ក្រុមហ៊ុន Be The Light ផងដែរ។

នៅក្នុងវ័យ ៣៤ឆ្នាំ Petra Nemcova នៅតែបន្ដសកម្មភាពដូចតារាបង្ហាញម៉ូដដទៃ ប៉ុន្ដែនាងបានប្ដូរ
ទិសមកកាន់វិស័យថ្មី គឺជាបេសកជនមនុស្សធម៌ អគ្គរដ្ឋទូតគោចរ (ambassador-at-large) របស់
Haiti ហើយបច្ចុប្បន្ន ជាម្ចាស់ក្រុមហ៊ុនមួយ។

ការងារជំនួញដំបូងរបស់ស្រីស្អាតកើតឆ្នាំ ១៩៧៩ រូបនេះ គឺគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿង
សង្ហារឹមប្រណិតមួយ ដែលមានឈ្មោះថា Be The Light ។

ផលិតផលដំបូង គឺបណ្ដាប្រភេទទៀនដ៏ប្លែកភ្នែក ដោយទៀនមួយប្រភេទៗគឺមានអត្ថន័យតំណាង
ឱ្យវប្បធម៌មួយ ឧទាហរណ៍ដូចជា ទៀនក្រអូប Holiday Cookie របស់សាធារណរដ្ឋឆេក តំណាង
ឱ្យភាពកក់ក្ដៅ នៅពេលសមាជិកគ្រួសារជួបជុំគ្នាក្នុងពេលសម្រាកកាយ។

ទៀនដែលមានតម្លៃ ៩៨ដុល្លារ ផលិតនៅ អាមេរិក នឹងត្រូវបានដាក់លក់នៅក្នុងបណ្ដាហាងទំនើប
Bergdorf Goodman និងលក់តាមអ៊ីនធើរណិត ចាប់ពីខែសីហាឆ្នាំ ២០១៣ នេះតទៅ។ ផលិតផល
នេះដែរ ក៏នឹងត្រូវបានដាក់លក់ក្នុងហាង Neiman Marcus ចាប់ពីដើមឆ្នាំ ២០១៤ ។


Petra Nemcova នៅលើក្របមុខនៃទស្សនាវដ្ដី Sports Illustrated

ក្រៅពីនេះ ក្រុមហ៊ុន Be The Light កំពូលតារាបង្ហាញម៉ូដរូបនេះ ក៏ផ្គត់ផ្គង់ផលិតផល សម្ភារៈ
គ្រួសារ ដូចជា ពូក ខ្នើយ ផើងផ្កា ថាស ឬសុំរូបថត ។ល។

គួររំឭកថា មុននេះ Nemcova  ធ្លាប់បានប្រឈមមុខនឹងការខ្លោចផ្សាចិត្ដ  និងអស់សង្ឃឹមក្នុងជីវិត
ជាខ្លាំង។ Simon Atlee  ដែលជាស្វាមីរបស់នាង គឺជាអ្នកថតរូបអាជីពម្នាក់ បានបាត់បង់ជីវិតនៅ
Indonesia ក្នុងគ្រោះធម្មជាតិរលកយក្សកាលពីឆ្នាំ ២០០៤ ។ កាលណោះ Nemcova ក៏ប៊ិះនឹងបាត់
បង់ជីវិត ប៉ុន្ដែដោយសារនាងខំប្រឹងឱបជាប់ទៅនឹងដើមដូងប្រេងមួយដើម ក្នុងរយៈពេល ៨ម៉ោង
រហូតដល់នាងត្រូវបានគេមកជួយសង្គ្រោះទាន់ពេល។ Nemcova បាក់ឆ្អឹងត្រគាក និងរងរបួសយ៉ាង
ធ្ងន់ធ្ងរ ជាច្រើនកន្លែង។

មួយឆ្នាំក្រោយការជួបនឹងគ្រោះថ្នាក់ Nemcova ក៏បង្កើតមូលនិធិមនុស្សធម៌ Happy Hearts Fund ។
អង្គការមួយនេះ បានរួមចំណែកក្នុងការសាងសង់សាលារៀនឡើងវិញ និងជួយដល់កុមារ បន្ទាប់ពី
មានគ្រោះធម្មជាតិ នៅជុំវិញពិភពលោក។

Petra Nemcova ក៏មានមុខតំណែងជាអគ្គរដ្ឋទូតគោចរ (Ambassador-at-Large) របស់ប្រទេស Haiti
ជាកន្លែងដែលនាងកំពុងរស់នៅ និងធ្វើការរួមនឹងក្រុមអ្នកជំនួញជាច្រើន ដើម្បីបង្កើតការងារបន្ថែម
ទៀត សម្រាប់មនុស្សនៅលើកោះនេះ។


Petra Nemcova បានបង្កើតមូលនិធិ Happy Hearts Fund បន្ទាប់ពីគ្រោះធម្មជាតិ រលកយក្ស នៅ
សមុទ្រឥណ្ឌា ឆ្នាំ ២០០៤ ។ រូប ៖ Nemcova ទស្សនាសាលារៀនមួយនៅ Chincha ប្រទេស Peru ។

នៅក្នុងកិច្ចសម្ភាសមួយ Nemcova ថ្លែងថា ៖ “ការបង្កើតជាយុទ្ធសាស្ដ្រមួយសម្រាប់មូលនិធិ Happy
Hearts Funds ឬបង្កើតផលិតផល គឺសុទ្ធតែជាក្ដីរីករាយរបស់នាងខ្ញុំ” ។
 
សូមបញ្ជាក់ថា ការប្ដូរមកធ្វើជំនួញរបស់ Nemcova គឺជាការគិតផ្ទាល់របស់នាង ប៉ុន្ដែ កំពូលតារា
រូបនេះ ក៏មិនបានធ្វើឡើងដូចទៅនឹងមនុស្សពិការភ្នែកនោះដែរ។ Nemcova បានចូលរួមវគ្គសិក្សា
មួយចំនួន ស្ដីអំពីទីផ្សារ ការបង្កើតយីហោ ហិរញ្ញវត្ថុ និងយុទ្ធសាស្ដ្រនៃការចរចា នៅសកលវិទ្យា
ល័យ Cambridge និងសាលាជំនួញ London របស់អង់គ្លេស។ ពេលនេះ Nemcova មានភាពជឿជាក់
គ្រប់គ្រាន់ ក្នុងការជួបប្រជុំជាមួយបណ្ដា CEO ដើម្បីចរចា និងសហការណ៍គ្នាធ្វើជំនួញ។

នៅពេលស្ថិតក្នុងអំឡុងពេលដែលមានការមមាញឹកបំផុត ប៉ុន្ដែ Nemcova បានឱ្យដឹងថា នាងនៅតែ
សប្បាយចិត្ត បើទោះជាការងារបច្ចុប្បន្នរបស់នាង មិនអនុញ្ញាតឱ្យនាងបានរស់នៅដូចជីវភាពនៃតារា
ម៉ូដែល ដូចកាលពីមុន៕


ដោយ ៖ តារា
ប្រភព ៖ Huffingtonpost / TTTT


Tags: life works model Czech Republic candle Be The Light