ព័ត៌មានកីឡា៖ Barcelona បានយល់ព្រមជាផ្លួវការហើយ សម្រាប់ការចុះហត្ថលេខា ទៅលើកិច្ចកុង ត្រាតម្លៃ ១៥ លានផោន រយៈពេលប្រាំឆ្នាំ របស់កីឡាករ Thomas Vermaelen
កីឡាករថ្មីរបស់ Barcelona ដែលទើបតែ ទទួល បានជោគជ័យលើការធ្វើតេស្ដសុខភាពកាលពីថ្ងៃ សៅរ៍ បានធ្វើបទបង្ហាញ ចំពោះអ្នកគាំទ្រ និង ប្រព័ន្ធភ្នាក់ងារសារព័ត៌មាន នៅ Nou Camp បន្ទាប់ពីបញ្ចប់លើការចុះហត្ថខាផ្លូវការនេះ។
ថ្លែងពីអារម្មណ៍ពិតរបស់កីឡាករផ្ទាល់បង្ហាញថា ការចូលមកកាន់ កន្លែងថ្មីនេះ វាគឺជាក្ដីសុបិន្ដរបស់កីឡាករនេះទៅហើយ វាក៏គ្មានអ្វីជាឧបសគ្គ សម្រាប់ការសម្រេចចិត្ដនេះដែរ។ លើសពីនេះទៅទៀត គាត់ក៏បានត្រៀមខ្លួនរួចមកហើយសម្រាប់ការផ្លាស់ប្ដូរនេះ ហើយគាត់និងខិតខំ ឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុមនេះ ម្យ៉ាងវិញទៀត គាត់ក៏ដឹងដែរថា គាត់ និង មានការប្រកួតប្រជែងយ៉ាងខ្លាំងខ្លា ប៉ុន្ដែ វាគឺជាចំណាប់អារម្មណ៍របស់គាត់ ហើយម្យ៉ាងវិញទៀត វាគឺអាស្រ័យលើរូបគាត់ផងដែរ សម្រាប់អ្វី ដែលគាត់មានសមត្ថភាពធ្វើវា ។ ចំណែក ឯប្រធាន Arsenal លោក Arsene Wenger បានឆ្លើយ តបបញ្ជាក់ទៅកាន់ Community Shield កាលពីថ្ងៃអាទិត្យ រួច ហើយពីការជួបគ្នារវាង Arsenal នឹង Manchester City ថាគាត់បានកំពុងស្វែងរកមើលថា តើអ្នកណាសាកសមនិងកន្លែងរបស់ Thomas Vermaelen ប៉ុន្ដែមិនអាចប្រាប់បានទេថាជានណា ៕
អាន៖ Thomas Vermaelen ស្ថិតក្នុងកិច្ចព្រមព្រាង Barcelona នឹង Arsenal
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី