CamNews

តន្រ្តី 

ក្មេងប្រុសស្រី មួយគូសំដែងឈុតឆាកស្នេហា ក្នុងរឿង Frozen ដ៏គួរអោយស្រលាញ់ទាក់ទាញ ការចូលទស្សនារាប់លានដង

ទោះបីជា រឿង Frozen ឈប់ដាក់បញ្ចាំង យ៉ាងណាក៏ដោយ រឿងនេះនៅតែ មានឥទ្ធិពលយ៉ាង ខ្លាំងមកលើ វិស័យភាពយន្ត និងទស្សនិកជន ដែលធ្វើអោយ រាល់សកម្មភាព ដែលទាក់ទងនិង Frozen ដូចជាចំរៀង ឬវីដេអូ ជាដើមតែងតែ ទទួលបានការចាប់អារម្មណ៍ច្រើន ។



ថ្មីៗនេះ មានក្មេងប្រុសស្រី មួយគូដែលមានឈ្មោះថា Mia (ស្រី) Anson (ប្រុស) បានធ្វើអោយ ពិភពអ៊ីនធើណេត ផ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំងបន្ទាប់ពី ពួកគេសំដែងឈុតមួយនៅក្នុង រឿង Frozen ។ ឈុតនោះគឺពេល តួព្រះរាជបុត្រ ជួបជាមួយនិង ព្រះនាង Anna ដែលពួកគេ បានច្រៀងបទ " Love is an Open Door " ។ Mia និង Anson បានទាក់ទាញចំណាប់អារម្មណ៍ របស់ទស្សនិកជន អោយចូលទស្សនា វីដេអូសំដែង របស់ពួកគេរហូតដល់ទៅ ១៥ លានដង ឯណោះ ដែលទស្សនិកជន អាចទស្សនាបាននៅខាងក្រោម ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star singer mia anson movie frozen love is an open door