ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងក្លឹប Bayern Munich លោក Pep Guardiola នឹងផុតរយៈពេលកិច្ចកុងត្រាក្លឹបក្នុងរដូវកាលនេះ ហើយលោក ក៏បដិសេធនឹងទទួលយកកិច្ចកុងត្រាថ្មីផងដែរ ស្របពេលដែលលេចឮដំណឹងថា លោក បានព្រមព្រៀងគ្នាជាពាក្យសម្ដី ជាមួយក្លឹប Man City រួចជាស្រេចកាលពីថ្ងៃម្សិលមិញ។
លោក Pep Guardiola នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Man City នារដូវកាលក្រោយដោយ ជំនួសតំណែងលោក Manuel Pellegrini ។ ចន្លោះពេលនៃការដឹកនាំ លោក Pep Guardiola បានកសាងស្នាដៃជាច្រើនដល់ ក្លឹបរបស់លោក បើគិតសរុបទៅ គឺមិនក្រោម ១៤ ពានរង្វាន់ដែលជោគជ័យនោះទេ រួមបញ្ចូលទាំងពានរង្វាន់ប្រចាំ ព្រឹត្ដិការណ៍ Champions League ២រដូវកាល កាលពីគាត់គ្រប់គ្រងក្លឹប Barcelona ។ ការដឹកនាំប្រកបដោយជោគជ័យរបស់គាត់ គឺបានធ្វើឲ្យប្រជាប្រិយរបស់គាត់ កាន់តែល្បីក្នុងទឹកដីអឺរ៉ុប ។
លោក Manuel Pellegrini ចូលមកដឹកនាំក្លឹប Man City ទើបតែបាន ៣ រដូវកាលតែប៉ុណ្ណោះ ដោយរក្សាទុកស្នាដៃ ជោគជ័យនៅ Premier League បានត្រឹមតែមួយរដួវកាល និង League Cup ក៏មួយរដួវកាលផងដែរ ។ ហើយកន្លងមក លោក ក៏បានធ្លាប់ប្រាប់ទៅដល់លោក Khaldoon Al Mubarak ដែលជាម្ចាស់ក្លឹប Man City អំពីសមត្ថភាពរបស់ លោក Pep Guardiola ផងដែរ ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់សេចក្ដីសម្រេចជាផ្លូវការ នៅមិនទាន់កើតមាននៅឡើយទេ ដែរលោក Pep Guardiola ពិតជាយល់ព្រមចុះហត្ថលេខា ចូលខ្លួន គ្រងដំណែងពីលោក Manuel Pellegrini នោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .express