ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានអ្នកសារព័ត៌មានចុះផ្សាយថា ក្លឹបត្រូវបាន ក្លឹប PSG របស់ប្រទេសបារាំង ផ្ដល់ឱកាសចុងក្រោយដើម្បីផ្ទេរយកខ្សែប្រយុទ្ធមួយរូបផងដែរ ឈ្មោះថា Edinson Cavani នៅថ្ងៃបិទទ្វារទីផ្សារដោះដូរកីឡាករ ប៉ុន្ដែគ្រប់យ៉ាងនៅតែបរាជ័យ។
PSG បានយល់ច្បាស់ពីគោលបំណងរបស់ ក្លឹប Arsenal ដែលចូលចិត្ដ និង ស្រលាញ់ខ្សែប្រយុទ្ធ របស់ខ្លួន ឈ្មោះថា Edinson Cavani ហើយក្លឹបក៏ធ្វើការទាក់ទងជា យូរណាស់មកហើយដែរ ប៉ុន្ដែមិនបានសម្រេចនោះទេ ។ រហូតមកទល់នឹងពេលវេលាចុងក្រោយនេះ PSG ក៏ទើបតែយល់ព្រមបោះសញ្ញាធ្វើការទាក់ទាងសារជាថ្មីម្ដងទៀត ហើយក៏ដាក់តម្លៃខ្លួនតែម្ដងគឺ ៥០ លានផោន ប៉ុន្ដែបែជា Arsenal មិនយល់ព្រមនោះទេ ។ ជាក់ស្ដែងណាស់ថា Arsenal ពិតជាបានទាក់ទងនឹង PSG ដើម្បីផ្ទេរយកខ្សែប្រយុទ្ធម្នាក់នោះមែន នៅថ្ងៃចុងបញ្ចប់ ប៉ុន្ដែមិនអាចទៅរួច ព្រោះតែតម្លៃខ្លួន របស់កីឡាករ ខុសពីក្ដីរំពឹងទុក ដែលក្លឹបគ្រោងនឹងទិញយក ។
ប្រភពព័ត៌មានបានបន្ដទៀតថា ថ្នាក់ដឹកនាំក្លឹប គឺលោក Arsene Wenger និងគណៈគ្រប់គ្រងផ្សេងទៀត បានបង្ហាញពីមូលហេតុដែល ពួគគាត់ មិននៅបន្ដនៅការចរចាតម្លៃខ្លួន បើទោះបីជាមានពេលយូរសម្រាប់ ក្លឹបទាំងពីរក៏ដោយ ដោយហេតុគឺ ពួកគាត់យល់ថា PSG និងយល់ព្រមលក់ខ្សែប្រយុទ្ធរូបនេះ នៅតម្លៃក្រោម តាមការគិតរបស់គាត់នោះទេ ដូច្នេះហើយ គាត់ក៏មិននៅតថ្លៃទៀតដែរ ស៊ូបណ្ដោយឲ្យវាកន្លងផុតទៅចុះ។
ប្រភព៖ dailystar