ព័ត៌មានកីឡា៖ អ្នកគាំទ្រក្លឹប Chelsea ជាច្រើនបានធ្វើការស្ដីបន្ដោសចំពោះការសម្រេចចិត្ដរបស់លោក Jose Mourinho កន្លងមកដែលបានលក់កីឡាករខ្សែប្រយុទ្ធពីររូប ខណៈដែល ប្រជាប្រិយភាពអ្នកទាំងពីរក្នុងពេលបច្ចុប្បន្ន កំពុងតែរីកដុះដាលជាខ្លាំង ក្នុងទឹកអង់គ្លេសជាមួយគ្នា។
Mourinho បានសម្រេចចិត្ដលក់កីឡាករពីររូប គឺ Romelu Lukaku និង Kevin de Bruyne កាលពីឆ្នាំ ២០១៤ ខណៈដែលអ្នកទាំងពីរ ទទួចមិនចង់ចាកចេញពីក្លឹបមួយនេះទាល់តែសោះ។ តម្លៃសរុបរវាងអ្នកទាំងពីរ កាលគ្រានោះ គឺបានត្រឹមតែ ៤៨លានផោនតែប៉ុណ្ណោះ ទទួលបានពីក្លឹប Everton និងWolfsburg។ ប៉ុន្ដែសម្រាប់ Kevin de Bruyne ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Man City មានការគាំទ្រជាខ្លាំង ព្រោះកីឡាករបាន ជួយឲ្យក្លឹប កំពុងតែគ្រងតំណែងជាម្ចាស់កំពូលរាងតាង Premier League បណ្ដោះអាសន្ន និងមួយការប្រកួត ចុងក្រោយប៉ះជាមួយ ក្លឹប Middlesbrough ក្នុងព្រឹត្ដិការណ៍ Capital One Cup អាចរកបានដល់ទៅ ២ គ្រាប់យ៉ាងជោគជ័យ។
Romelu Lukaku អាចស្វែងរកគ្រាប់ជំនួយបាន ៤គ្រាប់និង Kevin de Bruyne បាន ៨គ្រាប់រយៈពេល នារដូវកាលថ្មី និងមិនត្រឹមតែប៉ុណ្ណោះសម្រាប់ការស្វែងរកគ្រាប់បាល់បញ្ចូលទីវិញ អ្នកទាំងពីរអាចរកគ្រាប់បាល់បានសរុបបើគិតទៅ គឺ ១៧គ្រាប់ហើយផងដែរ។
Romelu Lukaku ត្រូវបាន Chelsea លក់ក្នុងតម្លៃខ្លួនតែ ១៨លានផោន កាលពីឆ្នាំ ២០១៤ ខណៈដែលលោក Mourinho ចោទប្រកាន់កីឡាករថា ខ្វះទំនុកចិត្ដនៃការលេង ហើយក៏លក់ទៅឲ្យក្លឹប Everton ។ រីឯ Kevin de Bruyne មុនពេលចាកចេញចេញពី Chelsea កីឡាករក៏បាន និយាយជាមួយលោក Mourinho ផងដែរ ពីទឹកចិត្ដដែលបានឈរជើងនៅទីនោះ អស់រយៈពេល ២ឆ្នាំកន្លះ។ កីឡាករត្រូវបាន Man City ទិញពីក្លឹប Wolfsburg ក្នុងតម្លៃខ្លួន ៥៥ លានផោន កាលពីរដូវកាលមុននេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ givemesport