CamNews

តារា 

ជីវប្រវត្តិកញ្ញា ខៀវ សាន់សាណា


ទស្សនិកជនទាំងអស់គ្នាធ្លាប់បានទស្សនារួចមកហើយនូវ ពិធីការនីដែលមានទឹកមុខរួស
រាយរាក់ទាក់    គួរឲ្យស្រលាញ់    និងជាទីចាប់អារម្មណ៍របស់ទស្សនិកជននោះ   គឺកញ្ញា
ខៀវ សាន់សាណា ដែលបានបាត់មុខពីទូរទស្សន៍ CTN មួយរយៈ  ឥឡូវនេះបានត្រឡប់
មកវិញហើយជាមួយនឹងកុងត្រាថ្មី ទូរទស្សន៍ CTN និង MyTV។

សាន់សាណា  គឺជាកូនទោលនៅក្នុងគ្រួសារ។     ឪពុករបស់នាងឈ្មោះ ខៀវ កូឡា មាន
មុខរបរជាអ្នកសារពត៌មាន របស់ក្រុមហ៊ុនល្បីល្បីជាច្រើន ដូចជា VOA   Newsweek និង
CTN ជាដើម។ ម្តាយរបស់នាងឈ្មោះ ហាស សាបុន ធ្វើការនៅ នាយកដ្ឋានទំនាកទំនង។

សាន់សាណា បានចាប់កំណើតនៅថ្ងៃទី ២៥ ឧសភា ១៩៨៥ នៅភ្នំពេញ។ នៅកុមារភាព
កញ្ញាបានចូលរៀននៅសាលាបឋមសិក្សាជ័យជំនះ។ បន្ទាប់ពីបញ្ចប់បាក់ឌុប កញ្ញាបាន
បន្តការសិក្សាផ្នែកសារពត៌មាន និងទំនាក់ទំនងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញា
ក៏មានសញ្ញាប័ត្រកំរិតភាសាអង់គ្លេសពីសាលា ACE ផងដែរ។ លើសពីនេះទៅទៀតកញ្ញា
អាចនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញ។

សាន់សាណា បានធ្វើការនៅប៉ុស្តិ៍ទូរទស្សន៍ CTN អស់រយៈពេល៦ឆ្នាំមកហើយ   ជាមួយ
នឹងការប្រឹងប្រែងពេញចិត្តនឹងការងាររបស់នាង​ ដែលកាលនោះនាងបានចូលបំរើការងារ
ដោយមានអាយុត្រឹមតែ ១៧ឆ្នាំតែប៉ុណ្ណោះ។ ជាមួយនឹងការត្រឡប់មកកាន់ទូរទស្សន៍ CTN
វិញ កញ្ញាសាន់សាណា ក៏បានចូលរួមក្នុងការផលិតកម្មវិធី “ឡូយយ៉ាងនេះ” របស់ MyTV។

នៅថ្ងៃអនាគត កញ្ញា ខៀវ សាន់សាណា ចង់ក្លាយជាមនុស្សល្បីល្បាញម្នាក់ និងជួយប្រជា
ជនខែ្មរដែលជួបទុក្ខលំបាក៕

ដោយ៖ សីហា

ប្រភព៖ angkorthom


Tags: Khmer star