CamNews

ប្លែកៗ 

ចម្លែកមែន! ភោជនីយដ្ឋាន ទុកអោយភ្ញៀវអ្នកសម្រេច តម្លៃអាហារ

អ្នកប្រហែលជាមិនជឿនោះទេ នោះពេលដែលគេនិយាយថា មានភោជនីយដ្ឋានមួយ លក់
អាហារគ្រប់មុខ ប៉ុន្ដែ បែរជាទុកអោយភ្ញៀវអ្នកសម្រេច តម្លៃអាហារទៅវិញ!

មី Ramen គឺជាអាហារមួយប្រភេទ ដែលមិនអាចខ្វះបាននៅប្រទេសជប៉ុន តម្លែរបស់វាប្រហែល ៥០០
យ៉េន(៦ដុល្លារ) ឬថ្លៃជាងនេះ។ ប៉ុន្ដែ ភោជនិយដ្ឋានមួយ នៅ Shiodome ក្រុង Tokyo បានសម្រេច
ទុកសិទ្ធកាត់ថ្លៃទៅអោយភ្ញៀវ ចាប់ពីថ្ងៃទី ២៥កក្កដា ទៅ ៧សីហា។
ដោយមានរហ័សនាមថា "ភោជនីយដ្ឋានមិនគិតថ្លៃ" ទីនេះធ្វើសកម្មភាពរកស៊ី តាមការយល់ឃើញ
ថា ភ្ញៀវនឹងចេញថ្លៃ ដោយស័ក្ដិសមនឹងអាហារដែលបានទទួលទាន។ ក្រោយពីបានបរិភោគរួម
ភ្ញៀវនឹងសរសេរតម្លៃដែលខ្លួនយល់ថាសមល្មម នៅលើក្រដាស់តូចមួយសន្លឹក អោយម្ចាស់ភោជ-
នីយដ្ឋាន។

ជាងនេះទៅទៀត ភ្ញៀវនឹងមិនត្រូវបង់ថ្លៃសូម្បីតែមួយកាក់ នៅពេលយល់ឃើញថា អាហារដែល
ពួកគេបានញ៉ាំ មិនស័ក្ដិសមនឹងត្រូវចេញថ្លៃ។

តាមការពិត នេះគ្រាន់តែជាការឃោសនាដំបូង ដោយសារថា    ប្រការខាងលើនេះ ត្រូវបានគេ
អនុវត្តចាប់ពីថ្ងៃទី ២៥កក្កដា ទៅ ៧សីហា តែប៉ុណ្ណោះ។

គំនិតនេះ ពិតជាភាពច្នៃប្រឌិតខ្ពស់ ក្នុងការប្រកបមុខរបរនេះ។ ខ្ញុំជឿថា គំនិតនេះក៏អាចយកមក
អនុវត្តនៅប្រទេសយើងបានដែរ ព្រោះថា ប្រជាជនខ្មែរភាគច្រើន កាន់ព្រះពុទ្ធសាសនា ហើយយើង
ក៏មានចិត្តស្មោះត្រង់ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14


Tags: unbelievable strange Japan food