គ្រឿងផ្សំ៖
- ជើងមាន់ កន្លះគីឡូក្រាម
 - គល់ស្លឹកគ្រៃ ៦គល់ (កាត់ខ្លីៗ ដំឱ្យបែក)
 - ស្ករស ១ស្លាបព្រាបាយ
 - អំបិល ៣ស្លាបព្រាកាហ្វេរ
 - ខ្ញី ១ខាំ (ហាន់ជាបន្ទះស្តើងៗ)
 - ទឹកត្រី ១កូនចានចង្កឹះ
 - ទឹកខ្មេះ កន្លះកូនចានចង្កឹះ
 - ទឹក ២កូនចានចង្កឹះ
 - ម្ទេស តាមចំនូលចិត្ត (ហាន់ប្រឆិតៗស្តើងៗ ឬ ដាក់ទាំងមូល)
 - ស្លឹកក្រូច ៥សន្លឹក (ហាន់ជាសរសៃស្តើងៗ)
 - ខ្ទឹមស (ហាន់ជាចំណិតស្តើងៗ)
 - ក្រូច(សម្រាប់ធ្វើតែក្រូចឆ្មា) ១០ផ្លែ (ពុះជាពីរ)
របៀបធ្វើ៖
 - យកជើងមាន់លាងទឹកឱ្យស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ។
 ដាក់ជើងមាន់ក្នុងឆ្នាំង ដាក់អំបិល២ស្លាបព្រាកាហ្វេ ស្ករបន្តិច គល់ស្លឹកគ្រៃពីរបីចំណិត ខ្ញីបីបួនចំណិត និងទឹកចូលគ្នារួចដាក់ដាំរហូត ដល់ជើងមាន់ឆ្អឹនល្អ (ក្នុងអំឡុងពេលនោះ ឧស្សាហ៍ដួសពពុះចោល) ប្រហែលជា៥ នាទី។
 - ដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា ២០នាទី។
 - លាយទឹកត្រី ស្ករស១ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និងអំបិល ១ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ។
 ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល រួចគ្របអោយជិតទុកមួយថ្ងៃអាចញុំាបាន ជាការស្រេច ៕
ដោយ៖ សារ៉ាត
ប្រភព៖ chilchetklang