CamNews

យល់ដឹង 

ថ្ងៃចុងសប្ដាហ៍ មិនដឹងធ្វើឱ្យញ៉ាំ សាករូបមន្ដត្រីបឹងកញ្ឆែតនេះលមើល៎!!

គ្រឿងផ្សំ

  • ត្រីរ៉ស់​២​ក្បាល​ លាង​ឱ្យ​ស្អាត
  • គ្រឿង​បុក​
  • កាពិ
  • ម្ទេស​ក្រៀម ចិញ្ច្រាំ​ឱ្យ​ម៉ត់
  • ខ្ទិះ​ដូង
  • ខ្ទឹម​ក្រហម ហាន់​ជា​បន្ទះ​ៗ
  • ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ម៉ត់
  • ប្រេង​ខ្យង ម្សៅ​ស៊ុប ស្ករ​ស អំបិល
  • ទឹក​អំពិល​ទុំ
  • សណ្ដែក​ដី​បុក
  • កញ្ឆែត


វិធីធ្វើ

  • យក​ត្រី​រ៉ស់​មក​បំពង​ឱ្យ​ក្រៀម រួច​ដួស​ទុក​មួយ​អន្លើ
  • កញ្ឆែត​យក​មក​លាង​ឱ្យ​ស្អាត រួច​រៀប​ដាក់​ចាន​ឬ​ខ្ទះ​ដែល​ត្រូវ​ទទួល​ទាន និង​យក​ត្រី​ដែល​បំពង​ឆ្អិន​មក​ដាក់​ពី​លើ​កញ្ឆែត រួច​យក​ទុក​មួយ​អន្លើ
  • យក​ត្រី​រ៉ស់​មួយ​ក្បាល​ទៀត​មក​ស្ងោរ​ឱ្យ​ឆ្អិន រួច​បេះ​យក​តែ​សាច់​ត្រី ហើយ​បុក​ឱ្យ​ម៉ត់​បន្តិច (​ទឹក​ដែល​ស្ងោរ​ត្រី​ហើយ​ត្រូវ​ទុក​)
  • ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឱ្យ​ក្ដៅ រួច​ដាក់​គ្រឿង​បុក ម្ទេស​ក្រៀម កាពិ ខ្ទឹម​ក្រហម ខ្ទឹមស សណ្ដែក​ដី កូរ​ឱ្យ​ឡើង​ក្រហម​ឈ្ងុយ
  • បន្ទាប់​មក​ដាក់​សាច់​ត្រី ​ប្រេង​ខ្យង ម្សៅ​ស៊ុប ស្ករស អំបិល និង​ទឹក​ស្ងោរ​ត្រី​ចូល​កូរ​ចូល​គ្នា​ឱ្យ​សព្វ រួច​ដាក់​ទឹក​អំពិល​ទុំ និង​ខ្ទិះ​ដូង​ចូល
  • ទុក​ឱ្យ​ពុះ រួច​ភ្លក់​មើល​ឱ្យ​ល្មម​តាម​ការ​ចូលចិត្ត​ ទើប​យក​មក​ស្រោច​ពី​លើ​ត្រី ដែល​យើង​បាន​រៀប​​ពី​លើ​កញ្ឆែត​មុន​នេះ​។ ម្ហូប​មួយ​មុខ​នេះ​គួរ​ញ៉ាំ​ដោយ​ដាក់​លើ​ភ្លើង​ក្ដៅៗ​ទើប​បង្កើន​រសជាតិ​កាន់​តែ​ឆ្ងាញ់ ៕
ដោយ ៖ សារ៉ាត

ប្រភព៖ ANT


Tags: Cooking Food