CamNews

ជីវិតរស់នៅ 

ធានាថាឆ្ងាញ់ ពេលប្រើរូបមន្ដ ចៀនចួនត្រី ជាមួយម្ជូរអំពិលទុំនេះហើយ!!

គ្រឿងផ្សំ៖

១- ត្រីបំពងឱ្យស្រួយ ដូចជា ត្រីដំរី ត្រីទីឡាពីយ៉ា ត្រីគន្ធរ ត្រីរ៉ស់ ជាដើម។
២- ថាសបន្លែត្រៀម មានសាលាដ ត្រសក់ និង ប៉េងប៉ោះ រៀបយ៉ាងណាឱ្យស្អាត តាមក្បាច់ដែលយើងស្រឡាញ់។
៣- ទឹកត្រីសម្រូប ៖ ទឹកត្រី ស្ករស អំពិលទុំ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមស្លឹក ម្ទេស និង ម្សៅឆា។


របៀបធ្វើទឹកត្រី៖

១- បំពងខ្ទឹមស អោយឈ្ងុយ ហើយចាក់ទឹកត្រីចូល កន្លះវែក ដាក់ស្ករសពីរស្លាបព្រាបាយ អំពិលទុំមួយគួរ។
២- យកម្សៅឆា១ស្លាបព្រាកាហ្វេ ដាក់លាយទឹកកន្លះកែវ កូរចូលគ្នាអោយសព្វ ហើយចាក់ក្នុងខ្ទះទឹកត្រីខ្ទឹមបំពង រួចកូរអោយសព្វ ទាល់តែឆ្អិនម្សៅ។
៣- រំងាស់អោយចេញជាតិអំពិលជូរ ភ្លក្សថែមថយ សាបប្រៃផ្អែមជូរ តាមចំណូលចិត្ត។
៤- ខ្ទឹមក្រហមហាន់ជាបន្ទះ ស្លឹកខ្ទឹមហាន់កង់ និង ម្ទេសទុំហាន់បញ្ឆិតៗ ចូលក្នុងទឹកត្រីរំងាស់ កូរហើយលើកចាក់សម្រូបលើត្រីបំពង ហើយបរិភោគភ្លាមៗ ទាន់ក្តៅៗ ជាមួយបាយស ៕


ដោយ៖ សារ៉ាត

ប្រភព៖ ផ្ទះមុខម្ហូប


Tags: Cooking Food