បរទេស៖ ហេតុការណ៍ប្លែកៗតែងតែកើតមាននៅតាមបណ្តាប្រទេសមួយ ចំនួននៅទ្វីបអឺរ៉ុប ។ ដូចជាថ្មីៗនេះ គូស្នេហ៍ មួយគូបានលេងល្បែងស្នេហានៅ កន្លែងទូរសព្ទសាធារណៈដែលស្ថិតនៅលើផ្លូវមួយ ហើយត្រូវបានអ្នកដំណើរឃើញក៏ទាញ ទូរស័ព្ទថតសកម្មភាពនេះយកទៅបង្ហោះលើ Internet ស្ទើរតែគ្រប់គ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Wilnecote និង Staffordshire នៃប្រទេសអង់គ្លេស បើមើលតាមរូបភាព បង្ហាញឲ្យឃើញថា គូស្នេហ៍ប្រុសស្រីមួយគូនេះ ពិតជាមិនអាចរង់ចាំឲ្យដល់បន្ទប់សណ្ឋាគារបានទេ ទើបពួកគេនាំគ្នាប្រព្រឹត្តទង្វើ អាសអាភាសទាំងកណ្តាលថ្ងៃបែបនេះ ។
សាក្សីដែលបានឃើញហេតុការណ៍ដ៏អាម៉ាស់នេះបាននិយាយថា សំណាងហើយដែលពួកគេមិនយកកូនធ្វើដំណើរមក ជាមួយ កុំអីក្មេងពិតជាបានឃើញគំរូដ៏អាក្រក់នេះ ធ្វើឲ្យគេកើតមានអារម្មណ៍មិនល្អឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល