CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឆេះរថយន្តក្រុង កណ្តាលដងផ្លូវ ដូចថតខ្សែភាពយន្ត

ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមសេចក្តីរាយការណ៍   ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស  rocketnews24 កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា  មនុស្សរាប់រយ
នាក់ផ្អើលមើលគ្រោះថ្នាក់ដ៏រន្ធត់មួយ ពោលគឺរថយន្តក្រុងបានផ្ទុះឆេះកណ្តាលដងផ្លូវសាធារណ
តែម្តង។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះឆេះរថយន្តក្រុងមួយនេះ បានកើតឡើ
ងនៅក្នុងក្រុង  Hangzhou ប្រទេសចិន​  កាលពីថ្ងៃទី០៦ វិច្ឆិកា នាពេលកន្លងផុតទៅថ្មីៗនេះ ហើ
យបើយោងតាមសម្តីបុរសម្នាក់ដែលជាអ្នកបើករថយន្តក្រុង មិនទាន់បានបញ្ជាក់អត្តសញ្ញាណរូប
នោះវិញ    បានអោយដឹងថា  នៅពេលដែលគាត់បានបើកមកដល់កន្លែងកើតហេតុ  គាត់ក៏បាន
ផ្សែងខ្មៅដ៏អួរអាប់បានហុយចេញពីតួក្បាលឡានខាងមុខ រំពេចនោះគាត់ក៏បានឈប់ និងស្រែក
អោយអ្នកដំណើរនៅក្នុងរថយន្តក្រុងនេះ  រត់គេចភៀសខ្លួន  ដែលក្រោយមកវាក៏បានផ្ទុះឆេះតែ
ម្តង។

គួររំឭកផងដែរថា ក្រោយពីបានកើតមានឡើងនូវឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះឆេះរថយន្ត
ក្រុងមួយនេះ ពុំមានពលរដ្ឋណាមួយរងរបួសនោះទេ ដោយឡែក បើនិយាយពីសកម្មភាពការងារ
របស់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់នេះវិញ កំពុងតែមានភាពស្វិតស្វាញក្នុងការតាមដានស៊ើប
អង្កេតឧបទ្ទេវហេតុមួយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ rocketnews24


Tags: international news strange entertainment