CamNews

តារា 

ពៅ វីរីយ៉ា បុរស​កាណាដា កំ​ពុង​អន្ទង​បេះ​ដូង និង​ជះ​លុយ​ឲ្យ​ចាយ​ពេញៗ​ដៃ

ភ្នំពេញ៖ តារាសម្តែងស្រករក្រោយ ទើបលេចឈ្មោះក្នុងបញ្ជីសិល្បៈ កញ្ញា ពៅ វីរីយ៉ា ថ្មីៗនេះមានប្រភព ដែលស្និទ្ធនឹងនាងបានទម្លាយឲ្យដឹងថា តារាសម្តែងនិយមស្ទីលសិចស៊ី សម្ញែងដើមទ្រូងយ៉ាងចាស់ដៃ វីរីយ៉ា កំពុងតែមានទំនាក់ទំនងស្នេហ៍ យ៉ាងត្រជាក់ល្ហឹម ជាមួយនឹងបុរសម្នាក់ ដែលគេស្គាល់ថា ជាអាណិកជនខ្មែររស់នៅក្រៅប្រទេស ។

ផ្អែកតាមប្រភពពីមជ្ឈដ្ឋានអ្នកនៅខាងក្រៅសិល្បៈបានបង្ហើបថា បើតាមគេដឹង គឺទំនាក់ទំនង ស្នេហារវាង វីរីយ៉ា ជាមួយនឹងកំលោះរូបសង្ហា វ័យជិត៤០ឆ្នាំ ដែលកំពុងរស់នៅកាណាដាម្នាក់នោះ បានចាប់ផ្តើមឡើង មានរយៈពេលជាច្រើនខែ មកហើយ ដោយក្នុងនោះអាណិកជនម្នាក់នេះ ក៏តែងជួយឧបត្ថម្ភ ទំនុកបម្រុងគ្រប់បែបយ៉ាងដល់កញ្ញា វីរីយ៉ា ទៀតផង ស្របពេលដែលមួយរយៈនេះ គេក៏សង្កេតឃើញថា នាងហាក់កំពុងឡើងកាលីបខ្លាំង ជាមួយឥទ្ធិពលទឹកប្រាក់ដុល្លារនោះ ពោលបុរសអាណិកជនរូបនេះ ជះលុយឲ្យនាងចាយពេញៗដៃ ។

ប្រភពដដែលនោះ បាននិយាយទៀតថា កញ្ញា ពៅ វិរីយ៉ា បច្ចុប្បន្នកំពុងតែប្រើប្រាស់ពេលវេលា ដើម្បីស្វែងយល់ចិត្តគ្នាជាមួយ បុរសខាងលើ ដែលត្រូវបានគេដឹងថា អ្នកទាំងពីរតែងតែផ្តល់ឱកាសឲ្យទៅគ្នាក្នុងការនិយាយ ឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទ ការលេង Facebook និងការនិយាយឃើញមុខគ្នា តាមរយៈ Skype ជាដើម ។

ប្រភពបានបន្ថែមទៀតថា វីរីយ៉ា អំឡុងពេល១ឆ្នាំចុងក្រោយនេះ នាងហាក់មានយីអ៊ុនខ្ពស់គ្រាន់បើ គឺឡើងទាំងអាជីពសិល្បៈ និងជីវិតស្នេហា ។ មិនប៉ុណ្ណោះ គឺគេកត់សម្គាល់ឃើញថា ចាប់តាំងពីនាងមានទំនាក់ទំនង ស្នេហាជាមួយបុរសម្នាក់នេះមក ភាពហ៊ឺហារ ស៊ីវិស័យដោយការលេងខ្លួន ជាមួយនឹងការប្រើសម្ភារៈថ្លៃៗ និងទំនើបជាកត្តាដែលជំរុញឲ្យនាងមានភាពលេចធ្លោ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។

គេហទំព័រកម្សាន្ត LookingTODAY កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៥ មិនទាន់អាចស្វែង រកការបកស្រាយជុំវិញ ព័ត៌មានខាងលើពីសំណាក់កញ្ញា ពៅ វីរីយ៉ា បាននៅឡើយទេ ។ LookingTODAY នឹងព្យាយាមទាក់ទង ដើម្បីស្វែងរកការបំភ្លឺពីតារា សម្តែងស្រីរូបនេះនៅពេលក្រោយទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh