យានយន្ដ ៖ ក្រុមហ៊ុនផលិតរថយន្ដ Chevrolet ទំនងជាប្រិយមិត្ដធ្លាប់ស្គាល់ច្បាស់ហើយ ថា ជាក្រុហ៊ុនរបស់ប្រទេសសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើប្រភេទរថយន្ដទំនើប ហើយប្រណិត ទៀតផង ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនសូមបង្ហាញពីស្នាដៃ កំណែទម្រង់ មួយទៀតគឺ ម៉ូដែល Chevrolet Colorado Z71 2015 ។
យោងតាមការបកស្រាយរបស់គេហទំព័រ បានបង្ហើបឲ្យដឹងថា ម៉ូដែល Chevrolet Colorado Z71 2015 នេះ គឺជាប្រភេទរថយន្ដ ដែលក្រុមហ៊ុនបានសម្រេចជោគជ័យលើការផលិត តាំងពីចុងឆ្នាំ 2014 មកម្ល៉េះ ហើយសម្រាប់អ្វីដែលកំពុងលើកឡើងពេលនេះ គឺ ចង់បញ្ជាក់ថា ក្រុមហ៊ុនបានសម្រេច គំនិងកែឆ្នៃបន្ថែមទៀត លើទម្រង់ផ្នែកក្រោយនិង កង់ របស់រថយន្ដ ដែលក្រុមហ៊ុនបានចំណាយទុនដល់ទៅ ជាង ៣៣០០ ដុល្លារ សម្រាប់កំណែមួយនេះ ។ ដូច្នេះ ម៉ូដែលនេះ គឺមានដំណាក់កាលខុសប្លែកពីគ្នា បើទោះជា ម៉ូដែលតែមួយក៏ពិតមែន ។
សមាសភាពដែលរក្សាបានដដែល Chevrolet Colorado Z71 2015 មិនបានកែប្រែប្រព័ន្ធគ្រប់គ្រងបញ្ជាឡើយ បើសូម្បីតែកម្លាំងម៉ាស៊ីន ក៏នៅររក្សាបានត្រឹម កម្លាំង ២០០ សេះ ត្រូវនឹង ៤ ម៉ាស៊ីន ប្រើប្រអប់លេខអូតូ បញ្ជាលើសមាសភាពកង់ទាំង ៤ ដែលអាចប្រើប្រាស់ល្បឿនល្បឿនបំផុតដល់ទៅ ១២៨ គ.ម/ម៉ោង រី ឯតម្លៃវិញគឺ ៣១៩០០ ដុល្លារ ។