ព័ត៌មានកីឡា៖ កីឡាករចាំទីរបស់ Man United ឈ្មោះថា David De Gea ត្រូវបានទទួលការរំពឹងទុកថា នឹងមិនចាកចេញ ពីក្លឹបនោះទេ ក្រោយរដូវកាល ផ្ទេរកីឡាករត្រូវបញ្ចប់ ខាងមុខនេះ ។
David De Gea បានក្លាយជាមុខសញ្ញាដ៏សំខាន់បំផុតរបស់ក្លឹប Real Madrid ខណៈដែលកីឡាករ ក៏បានតែងតែទទួចចង់ចាកចេញផងដែរ ។ David De Gea បានខកខានចូលរួមប្រកួតជា ក្លឹប មួយការប្រកួតរួចទៅហើយ កាលពីថ្ងៃសៅរ៍ ប៉ះជាមួយ Tottenham ហើយទទួលបានជ័យជំនះ ១-០ ។ ប៉ុន្ដែសម្រាប់ពីរប្រកួតកន្លងមក គឺជាមួយ Barcelona និង Paris St-Germain កីឡាករ មិនអវត្ដមាននោះទេ ។
លោក Louis Van Gaal មានបំណងលក់កីឡាករ ទៅឲ្យ ក្លឹប Real Madrid ក្នុងតម្លៃថ្លៃបំបែកកំណត់ត្រាពិភពលោកនៃទីផ្សារកីឡាករ ចាំទីរហូតដល់ទៅ ៣២លានផោន ប៉ុន្ដែត្រូវ Real Madrid បដិសេធហ៊ានឲ្យ តម្លៃត្រឹមតែ ២២ លានផោន ហើយក្រោយមកទៀត ក៏ត្រូវផ្អាក រង់ចាំផុតរដូវកាលនេះ កីឡាករនឹងចប់កិច្ចកុងត្រា អាចផ្ទេរដោយមិនអស់ថ្លៃ។ លោក Louis Van Gaal មានបំណងពីរ ក្នុងការដោះដូរកីឡាករម្នាក់នេះទី១ លក់ចេញ និង ទី២ ធ្វើជាថ្នូរដូរយក ខ្សែការពាររបស់ Real Madrid គឺកីឡាករ Sergio Ramos ប៉ុន្ដែទីបំផុត ត្រូវរបេះទាំងពីរ ។
លោក Van Gaal បានប្រាប់ទៅអ្នកសារព័ត៌មានថា David De Gea គឺជាកីឡាករដែល សំខាន់បំផុតសម្រាប់ក្លឹបរបស់យើង អស់រយៈពេល ៣រដូវកាលមកហើយ ដូច្នេះយើងមិនអាចអនុញ្ញាតគាត់ឲ្យទៅងាយៗនោះទេ។ ពួកយើងរង់ចាំមើលពេលវេលាល្អបំផុត រង់ចាំមើល ថាគាត់ពិតជាចាកចេញ ពី Man United ដើម្បីទៅកាន់ Real Madrid រឺយ៉ាងណា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី