CamNews

ប្លែកៗ 

យុវតីស្រស់ស្អាតជនជាតិចិន សុខៗធ្វើពិធីបុណ្យសព ក្លែងក្លាយអោយខ្លួនឯង

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមប្រភពសារព័ត៌មានប្លែកបរទេស huffingtonpost ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅ បានអោយដឹងថា  យុវតីស្រស់ស្អាតវ័យក្មេងជនជាតិ
ចិន នាង Zeng Jia វ័យ ២២ ឆ្នាំ បានបែកគំនិតក្នុងការធ្វើពិធីបុណ្យសពអោយខ្លួនឯង ទាំងខ្លួន
នាងមិនទាន់ស្លាប់ផងនោះ ​   បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង​   ដោយនាងមានគោលបំណង  ចង់
ទទួលបានបទពិសោធន៍ជីវិត។

គួរបញ្ជាក់ផងដែរថា ​ កម្មវិធីបុណ្យសពក្លែងក្លាយរបស់យុវតីជនជាតិចិន លើកនេះ ត្រូវបានធ្វើ
ឡើង កាលពីថ្ងៃទី ៣០ មីនា កន្លងទៅ នាខេត្ត Hubei ប្រទេសចិន ។ លើសពីនេះទៅទៀត បើ
យោងតាមសម្តីនាង   Zeng Jia  ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរ
ថា នាងពិតជាមានអារម្មណ៍ប្លែក ក៏ដូចជា អារម្មណ៍ល្អមែនទែន បន្ទាប់ពីនាងបានងើបចេញពី
ក្តារមឈូស ដែលជាពិធីបុណ្យសពក្លែងក្លាយនោះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា​ មិនត្រឹមតែមានការរៀបចំពិធីបុណ្យសពក្លែង
ក្លាយនោះទេ តែនាងក៏បានជួយអ្នកផាត់មុខ មក make up នាង អោយដូចជាមនុស្សស្លាប់ពិត
ៗផងដែរ។ ជ្រាបកាន់តែច្បាស់​ តាមដានទស្សនារូបខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ ​huffingtonpost


Tags: international news strange news unbelievable news pic