ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Barcelona ដែលស្ថិតក្នុងទីផ្សារប្រទាញប្រទុងគ្នា និងជាមន្ទិលសង្ស័យ ថានឹងមិនផ្ទេរទៅកាន់ទៅ Man United នោះ ឥលូវត្រូវបានគេហទំព័រ express អះអាងថា លោក Louis Van Gaal និង បញ្ចប់ឲ្យបានលឿនបមផុត ត្រឹមថ្ងៃអង្គារ៍ខាងមុខនេះ។
ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Pedro ត្រូវបានគេសង្ឃឹម៨០% ថានឹងផ្ទេរទៅកាន់ Man United ប៉ុន្ដែទន្ទឹមនឹងការផ្ទេរនេះផងដែរ ក៏មានលេចឮដំណឹងជាច្រើនថាកីឡាករ បានប្រតិកម្មនឹងគណៈគ្រប់គ្រងក្លឹប លើសេចក្ដីអះអាងថា កីឡាករពិតជាចង់ចាកចេញពីក្លឹបជាខ្លាំង។ ការប្រតិកម្មរបស់កីឡាករ លើរឿងនេះ ធ្វើឲ្យមានការសង្ស័យជាខ្លាំងថា កីឡាករ ប្រហែលជាមិនអាច ផ្ទេរទៅកាន់ទីនោះងាយនោះទេ ដោយឡែក Pedro បានអះអាងថា កីឡាករ មិនចង់ចាកចេញពី ក្លឹបទៅកាន់ Man United ហើយការអះអាងរបស់គណៈ គ្រប់គ្រងដែរថាកីឡាករ ចង់ចាកចេញពីទីនោះឲ្យឆាប់រហ័សនោះគឺមិនពិតនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចថាតើកីឡាករនឹងទៅរឺមិនទៅ គឺនឹងដឹងច្បាស់នៅ ថ្ងៃអង្គារ៍ខាងមុខនេះ។ បើយោងតាមគេហទំព័រ express ។
គូសបញ្ជាក់ផងដែរថាតម្លៃខ្លួនរបស់ កីឡាករ Pedro គឺត្រូវបានគេបង្ហាញត្រឹមតែ ២២ លាផោន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express