មិនគួរអោយជឿ ៖ លោក Zsolt Sinka ត្រូវបានគេទទួលស្គាល់ថា ជាបុរសខ្លាំងជាគេលើ
លោក ហើយការទទួលស្កាល់មួយនេះ អាចធ្វើទៅបាន បន្ទាបពីលោក Sinka បានបំបែក
ឯត្តទគ្គកម្មថ្មី នោះគឺ ទាញយន្តហោះ ដែលមានទម្ងន់ធ្ងន់ជាងគេលើលោក ៥០ តោន
ដោយប្រើត្រឹមតែធ្មេញតែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ
គួរបញ្ជាក់ផងដែរថា លោក Sinka គឺជាជនជាតិ ហុងគ្រី អាចបំបែកនូវឯត្តទគ្គកម្មថ្មីមួយ
នេះបាន បន្ទាប់ពីលោក បានបញ្ជេញនូវសមត្ថភាពពិសេសមួយនេះ នៅឯអាកាសយាន
ដ្ឋានអន្តជាតិ Liszt Ferenc ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Budapest ប្រទេសហុងគ្រី
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា លោក Sinka បានចំណាយពេល
ត្រឹមតែ ៥២ វិនាទីតែប៉ុណ្ណោះ ក្នុងការអូសទាញ យន្តហោះ Airbus A320 ដែលមាន
ទម្ងន់ដល់ទៅ ៥០ បានចម្ងាយជិត ៤០ ម៉ែត្រ ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ