CamNews

ភាពយន្ត 

Star Wars: The Force Awakens វគ្គថ្មីរបស់ Star Wars ចាក់បញ្ចាំងហើយ (Trailer Inside)

កាលពីថ្ងៃទី១៧ ធ្នូ ២០១៥ ខ្សែភាពយន្ត Star Wars: The Force Awakens ដែលជាខ្សែភាពយន្ត វគ្គ ថ្មីរបស់ Star Wars ត្រូវបានគេទន្ទឹងរង់ចាំអស់រយៈយ៉ាងយូរនោះ ត្រូវបានចាក់  បញ្ចាំងហើយ។ នៅ រោងភាពយន្ត Legend​ TK មានកម្មវិធី Gala Premiere of Star Wars: The Force Waken បាន ចូល រួមពីអ្នកគាំទ្រជាច្រើនជាពិសេសអ្នកដែលគាំទ្រខ្សែភាពយន្តមួយនេះ។

 

មានមនុស្សមិនតិចទេដែល   បាន ស្គាល់  Star Wars គឺ ខ្សែភាពយន្តនេះបានចេញ  ចំនួន ៦វគ្គ មក ហើយដែលវគ្គដំបូងគឺនៅឆ្នាំ ១៩៧៧ និងមានជាបន្តបន្ទាប់មក   ដល់ ឆ្នាំ ២០០៥។ នៅក្នុងវគ្គថ្មីនេះ ផងដែរ ត្រូវបានដឹកនាំដោយលោក J.J. Abrams, គាត់ធ្លាប់មាន  បទ ពិសោធន៍ជាមួយខ្សែភាពយន្ត Star Wars ពីមុនមកដែលជាមូលហេតុដែលអាចឲ្យកាត់អាចដឹកនាំវគ្គថ្មី  នេះបានយ៉ាងជោគជ័យ។ លើសពីនេះទៅទៀតខ្សែភាពយន្តនេះ   ចូលរួមសម្តែងដោយ  តារា វ័យក្មេងដែលគ្មានបទពិសោធន៍ Daisy Ridley​ជា Rey, John Boyegaជា Finn  និង   តារាដែលធ្លាប់សំដែងពីវគ្គមុនៗជាច្រើនទៀត។ Star Wars: The Force Awakens នឹងនាំមកនូវបទពិសោធន៍ថ្មីនៅក្នុងការតាមដានខ្សែភាពយន្ត។

ដូច្នេះ ដើម្បីជ្រាបកាន់តែ  ច្បាស់ថាតើ ខ្សែភាពយន្តនេះ  មាន   ភាពល្អ ទាក់ភ្នែកនិងរន្ធត់យ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា   ក៏ដូចជា  កក់  សំបុត្រ  ទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំងនាថ្ងៃទី ៣ ធ្នូ  ២០១៥ នេះតទ ហើយ​។ ដើម្បី ទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែល លោកអ្នកចូលចិត្តអាច  ចូលទៅកាន់   ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ​ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួល  បាន រង្វាន់ ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

- អាន ៖ មួយយប់ រកបាន ៥៧លានដុល្លារ Star Wars បំបែកកំណត់ត្រា Box Office​ ផ្តួល Harry Potter យ៉ាងងាយ

- អាន ៖ ការដាក់តាំងបង្ហាញនូវ តុក្កតា និងវត្ថុប្លែកៗជាច្រើន ក្នុងរឿង"Star Wars" លើកដំបូងនៅប្រទេសកម្ពុជា

ទស្សនា Trailer នៅទីនេះ

 

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Star Wars