CamNews

ភាពយន្ត 

មួយយប់ រកបាន ៥៧លានដុល្លារ Star Wars បំបែកកំណត់ត្រា Box Office​ ផ្តួល Harry Potter យ៉ាងងាយ

ភាពយន្ត ៖ ខ្សែភាពយន្តហូលីវូដជាស៊េរី ទើបតែមកដល់ថ្មី Star Wars: The Force Awaken បាន បំបែកកំណត់ត្រា Box Office នាយប់  ថ្ងៃចាក់បញ្ជាាំងលើកដំបូង នៅ ទឹក ដីសហរដ្ឋអាមេរិក និង កាណាដា នេះបើយោងតាមការគូសបញ្ជាក់ ពីអ្នកជំនាញឧស្សាហកម្មភាពយន្ត ។

 

ប្រភពបញ្ជាក់អោយដឹងថា Star Wars: The Force Awakens នាយប់ថ្ងៃ ព្រហស្បត្ត៍ កន្លងទៅនេះ បានបំបែកកំណត់ត្រា Box Office ដោយរកប្រាក់ចំនូលបានដល់ទៅ ៥៧ លាន ដុល្លារសហរដ្ឋអា មេរិក ដោយបានផ្តួលជើងឯកចាស់ Harry Potter (៤៣,៥លានដុល្លារ) បានយ៉ាងងាយ។ ក្រុមអ្នក វិភាគឧស្សាហកម្ម ខ្សែភាពយន្តអោយដឹងថា ភាពយន្តហូលីវូដជាស៊េរី បែប  វិទ្យាសាស្រ្តមួយនេះ អាចនឹងរកប្រាក់ចំនូលបានច្រើនបំផុតក្នុងទំព័រប្រវត្តិសាស្រ្ត ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា Star Wars: The Force Awakens ច្រើនជាងបំបែកកំនត់ ត្រា Box Office នៅអាមេរិក និងកាណាដា ប៉ុន្តែក៏បានបំបែកកំណត់ត្រាដូចគ្នាដែរនៅចក្រភពអង់ គ្លេស និង Ireland ។ Paul Dergarabedian កំពូលអ្នកវិភាគ កំណត់ត្រា  Box  office ដ៏ល្បីល្បាញ មួយរូបនោះ អោយដឹងថា ការចាក់បញ្ជាំងយប់ដំបូងនៅសហរដ្ឋអាមេរិក  និងកាណាដា ស្តែង ឲ្យ ឃើញពីសក្តានុពលដ៏មានប្រសិទ្ធភាព ក្នុងការបំបែកកំណត់ត្រាបញ្ជាំងយប់ដំបូងនិងចុងសប្តាហ៍ នៃវិស័យភាពយន្ត។ ដោយឡែក លោក Jeff Bock កំពូលអ្នកវិភាគមកពី Exhibitor Relations ឲ្យ ដឹងថា ខណៈដៃគូខ្លាំង នៃការកំណត់ត្រា Star Wars: The Force Awaken  បាន បង្ហាញខ្លួនឡើង ច្បាស់ណាស់ អាចជាបេក្ខភាពខ្លាំងជាងពេលណាណាទាំងអស់ ។

ក្រុមអ្នក ជំនាញ វិភាគ    វិស័យភាពយន្ត ហូលីវូដ មានក្តីរំពឹង ទុក អោយដឹងថា Star Wars: The Force Awakens អាចនឹងរកប្រាក់ចំនូលបានដល់ទៅ ២០០    លានដុល្លារ  អំឡុងការចាក់បញ្ជាំង ផ្សាយនាចុងសប្តាហ៍នេះ ដោយឡែក ចំនូលសរុប អាចនឹង   ផ្តួលដៃគូរ បស់ខ្លួន Jurassic World ដែលបានបំបែកកំណត់ត្រានាដើមឆ្នាំនេះ ។ គួរបញ្ជាក់ថា ខ្សែភាពយន្ត ល្បីល្បាញជាស៊េរី បែប លក្ខណៈវិទ្យាសាស្រ្តមួយនេះ ក៏មានការចាក់បញ្ចាំងដូចគ្នាដែរ តាមបណ្តារោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ៕

- អាន ៖ ការដាក់តាំងបង្ហាញនូវ តុក្កតា និងវត្ថុប្លែកៗជាច្រើន ក្នុងរឿង"Star Wars" លើកដំបូងនៅប្រទេសកម្ពុជា

- អាន ៖ ឈុតមានកំណត់របស់ Star Wars ដែលមិនធ្លាប់មានពីមុន បានមកដល់កម្ពុជាហើយ!!!!

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Westec Hollywood movie Disney Sony Legend Major cineplex Star War