រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ បានបន្ថែម និង អភិវឌ្ឈខ្លួនឱ្យកាន់តែប្រសើរឡើងមួយ
កម្រិតទៀត កាន់តែទំនើប និង កាន់តែងាយស្រួលបំផុត សំរាប់អតិថិជនប្រើប្រាស់។
រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានផលិតឡើងជាមួយនឹងរូបរាងដ៏ថ្មីស្រឡាងប្លែក
ស្រស់ស្អាត ដែលមានរូបរាងខាងក្រៅ ត្រូវបានរចនាម៉ូដឡើងយ៉ាងប្រណិត និង ទាក់ទាញយ៉ាងខ្លាំង
មានរាងធំមាំធន់ និងបានផ្លាស់ប្តូរនូវភ្លើងបំភ្លឺខាងមុខ និងខាងក្រោយថ្មី អមជាមួយនឹងសំបកកង់ស្ពត
ដ៏គួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យរថយន្តទំាងមូលកាន់តែមានភាពស្រស់សង្ហា។
ជាពិសេស រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិជ្ជា
ដ៏ទំនើបនៅខាងក្នុង ដូចជា ប្រព័ន្ធគ្រប់គ្រង និង ការពារសុវត្ថិភាពពេលបើកបរ ពោងសុវត្ថិភាពនៅ
ខាងមុខ និង ខាងក្រោយ និង ពោងការពារសុវត្ថិភាពការពារក្បាលជង្គង់អ្នកបើកបរ។ មួយវិញទៀត
រថយន្ត ដ៏ប្រណិតនេះ បានបំពាក់ជាមួយនឹងឧបករណ៍ដ៏ទំនើបជាច្រើនទៀត អាចតភ្ជាប់ជាមួយនឹង
ទូរស័ព្ទ Iphone និង ទូរស័ព្ទ Smart Phone ដទៃទៀត ទៅនឹងរយថន្តបានយ៉ាងងាយស្រួលសំរាប់អ្នក
ប្រើប្រាស់ និង មានតំលៃ ១២០,០៦០ដុល្លារ នៅអាមេរិក៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed