ព័ត៌មានកីឡា៖ កីឡាករ Cristiano Ronaldo បានរំឮកអនុស្សាវរីយ៍អតីតកាល ក្នុងកំលុងពេល នៅជាមួយក្លឹបធំ Man United ដែលស្ថិតក្រោមការដឹកនាំរបស់លោក Alex Ferguson អំពីចំណេះដឹង ដែលបន្សល់ទុកមកពេលបច្ចុប្បន្ន ដែលធ្វើឲ្យកីឡាករ មានភាពល្បីល្បាញ។
Cristiano Ronaldo បានប្ដូរចេញពីក្លឹប Sporting CP ចូលមកកាន់ Man United កាលពីឆ្នាំ ២០០៣ ហើយគ្រានោះផងដែរ ក៏ជាពេលចាប់ផ្ដើមហ្វឹកហាត់ខ្លួន ជាមួយកីឡាករល្បីៗលើពិភពលោកជាច្រើន ដែលកីឡាករបានកោតសរសើរមិនដាច់ពីមាត់ ពួកគេទាំងនោះគឺមានដូចជា Paul Scholes, Gary Neville និង Ryan Giggs ដែលកីឡាករទទួចថា គឺជាមនុស្សសំខាន់ដែលបាន អាចដឹកនាំកីឡាករឲ្យឈានមកដល់ពេលនេះ ។
កីឡាករបានថ្លែងថា " Man United គឺជាប្រភពផ្ដល់ចំណេះដឹងយ៉ាងពិតប្រាកដមកលើខ្ញុំ ។ មានមនុស្សជាច្រើនដែលតែងតែចូលមកហ្វឹកហាត់ មុនពេលចាប់ផ្ដើម ការងារពួកគេគឺ Paul Scholes, Gary Neville និង Ryan Giggs ។ សម្រាប់អ្នកទាំងនោះ Gary Neville គឺជាកីឡាករដ៏ឆ្នើមបំផុត ដែលខ្ញុំបានជួបក្នុងឆាកជីវិតរបស់ខ្ញុំ នេះហើយជាមូលហេតុដែល កីឡាករម្នាក់នេះ អាចមានកេរ្តិ៍ជាកីឡាករឆ្នើម លេងបានល្អរហូតដល់ទៅ ១០ ឆ្នាំ ក្នុងអាជីពរបស់គាត់ ។ ចំណែក អ្នកដទៃទៀត ក៏ដូច្នេះដែរ ខ្ញុំបានមកហ្វឹកហាត់មុនពេល មុនម៉ោងជារៀងរាល់ថ្ងៃ ជាមួយពួកគេ ចំណេះដឹងជាច្រើនដែលខ្ញុំបានធ្វើគឺ ដូចជាការហាត់ប្រាណ ការពង្រឹងកម្លាំង នឹងផ្សេងជាច្រើនទៀត។ ពេលខ្លះ មានរឿងដែលត្រូវសាក ល្បងហើយមានភាពខុសប្លែកគ្នា ពួកគេតែងតែពន្យល់ប្រាប់ ដូចជាការបញ្ជាបាល់យ៉ាងដូច្នោះដែរ ។ ក្រៅពីនោះទៅទៀត ដូចជាទម្លាប់នៃការរៀបចំខ្លួន មាន ការញ៉ាំអាហារ ការគេង ការគ្រប់គ្រងពេលវេលា នឹងទម្លាប់ផ្សេងទៀត ដែលអាចនឹងចង្អុល បង្ហាញផ្លូវបានយ៉ាង ១០០% ដល់ខ្លួនខ្ញុំ " ។
ទោះបីយ៉ាងណាក៏ដោយ Ronaldo ក៏មិនបានបំភ្លេចគុណរបស់លោក Alex Ferguson ផងដែរ ដោយកីឡាករ និយាយថា លោក Alex Ferguson ក៏មានគុណលើគាត់ច្រើនផងដែរ ក្នុងពេលនោះ គាត់តែងតែអប់រំទូន្មានកីឡាករជានិច្ច។ លោក Alex Ferguson បានណែនាំកីឡាករថា "ការសម្រចចិត្ដ" គាត់បាននិយាយទៀតថា កីឡាករគឺជាមនុស្សពិសេស ប៉ុន្ដែកីឡាករគឺខ្វះការសម្រេចចិត្ដ ពាក្យមួយឃ្លាទៀត ដែលប្រើភ្ជាប់គ្នាគឺ " ការប៉ះបាល់ដ៏ឆ្កួតឡប់អើយ របស់ Ronaldo " ឃ្លានេះគឺតែងតែប្រើពេល ដែលកីឡាករមានកំហុស ដែលជាហេតុធ្វើឲ្យកីឡាករ ចងចាំគ្មានថ្ងៃភ្លេចបាន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball