CamNews

ភាពយន្ត 

I Love You Two ស្នេហា Threesome រវាងតារាល្បីថៃ រ៉ូមែនទិក​ និង កំប្លែង ហួសពីការស្មាន (Trailer Inside)

កំសាន្ត ៖ ៨ មីនា ២០១៧ ទិវាសិទ្ធនារីអន្តរជាតិ ស្អែកនេះ ដែលជាថ្ងៃឈប់សម្រាក ដ៏វិសេសនោះ តើ ប្រិយមិត្តមិត្តអ្នកអាន គ្រោងដើរលេងហើយឬនៅ? គ្រោងទៅទីណាឲ្យប្រាកដ? កំសាន្តដោយរបៀប ណាទើបមានន័យ និងសុភមង្គល? ចឹងទេ ដើម្បីញ៉ាំងឲ្យថ្ងៃវិសេស ៨ មីនា ស្អែកនេះ កាន់តែអស្ចារ្យ តោះទៅតាមដាននិងទស្សនា ភាពយន្តថ្មីទើបតែមកដល់ នោះគឺ I Love You Two ធានាថាប្លែក ចម្លែកអារម្មណ៍ ព្រោះស្នេហា Threesome ដ៏រ៉ូមែនទិក និងកំប្លែងហួស តាំងតែពីដើមដល់ចប់ ធានា ថាលោកអ្នក​នឹងមិនខកបំណងនោះទេ ។ 


គួរបញ្ជាក់ថា I Love You Two  ជារឿងកំប្លែងបែបរ៉ូមែនទិកថ្មីមួយ ដឹកនាំដោយ Yacht Rergchai Poungpetch ដែលជាផលិតករភាពយន្ត នៅពីក្រោយភាពយន្តចំណូលធំៗ មួយចំនួននៅប្រទេសថៃ ដូចជារឿង 32nd December Love Error (2009), Sudkate Salateped (2010), Crazy Crying Lady (2011) និងភាពយន្តជាច្រើនទៀត។ ឆ្នាំនេះ Rergchai បានត្រឡប់មកជាមួយភាពយន្តថ្មីរបស់គាត់ ដែលបាននាំភាពកំប្លែងដ៏ពិសេស គាត់បានបញ្ចូលគ្នានៃស្តាយ៍ចាស់ដ៏រស់រវើក និងការសម្តែងដ៏ឆ្នើម ដោយតារាសម្តែងបង្ហាញម៉ូដឈ្មោះ Araya A. Hargate (Chompoo Araya) ។




ទំនាក់ទំនង Threesome ប្តី ២ ប្រពន្ធមួយ ដែលជាទំនាក់ទំនងចម្លែក រវាង Jumnian ឬ ចំនឿង សម្តែងដោយ Boy Pakorn, វីវៀន ឬ Vivian សម្តែងដោយនាង Chompoo Araya និង តូម៉ន ឬ Tohmorn សម្តែងដោយ Alek Teeradetch ​នោះ ធានាថាប្លែក រ៉ូមែនតិចដល់កហើយ និង សើចតាំងតែពីដើម ដល់ចប់តែម្តង ។ កុំឲ្យខកខានយូរ តោះទៅតាមដានទស្សនាទាំងអស់គ្នា ដែលចាប់បញ្ចាំងហើយ ស្អែកនេះ គ្រប់រោងភាពយន្តទំនើបៗ នៅស្រុកខ្មែរ អូ!! កុំភ្លេចកក់សំបុត្រទុកមុន ព្រោះថា ស្អែកនេះ ជា ថ្ងៃឈប់ សម្រាកផង តិចថា ខកខានមិនបានទស្សនា ជាមួយនឹងមនុស្សសំខាន់ ព្រោះ Admin តែងតែខករួច ទៅហើយ តិចថាមិនបានប្រាប់ ។ គួររំឮកថា I Love U Two ក៏មានការចាក់បញ្ចាំងជាពិសេស នាយប់ ថ្ងៃទី ៦ មីនា ដូចគ្នាដែរ ដែលជាកម្មវិធីសម្ភោធផ្លូវការនៃការចាក់បញ្ចាំងខ្សែភាពយន្ត ដោយមានការ ចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ជាពិសេស វត្តមានតារាហ្វេសប៊ុក មួយចំនួនដូចគ្នាដែរ ។ កុំឲ្យទន្ទឹងរង់ចាំយូរ ចាក់បញ្ចាំងស្អែកហើយណា តោះទៅទស្សនាទាំងអស់គ្នា ។ 


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

 






Tags: Westec Journey to the west 2 Movie Jaikon I Love U two