ព័ត៌មានកីឡា៖ ក្រុមភ្ញាក់ងារស៊ើបអង្កេត របស់អាមេរិក FBI បានកំពុងតែបន្ដការតាមដានយ៉ាង សកម្មលើតម្រុយបន្ទាប់ អំពីរឿងអាស្រូវសកម្មភាពពុករលួយរបស់លោក Sepp Blatte ខណៈដែលភស្ដុតាង បានចង្អុលបង្ហាញថា រូបគាត់បានដឹងរៀងរ៉ាវយ៉ាងជាក់ច្បាស់អំពីការចរាចរលុយដល់ទៅ ១០០ លានដុល្លាររបស់ក្រុមហ៊ុន ទីផ្សារកីឡា ISL ទៅឲ្យមន្ដ្រី FIFA ជាច្រើន ដែលជាថ្នូរត្រលប់មកវិញនូវ សិទ្ធផ្សព្វផ្សាយ និង ទីផ្សារ។
ការស៊ើបអង្កេត ត្រូវបានចោទប្រកាន់ថា ក្រុមហ៊ុន ទីផ្សារផ្សព្វផ្សាយ ISL បានចំណាយទឹកប្រាក់ដល់ទៅ ១០០ លានដុល្លារ ទៅឲ្យមន្ដ្រី FIFA ជាច្រើនរូប ដែលក្នុងនោះក៏មាន លោក Joao Havelange ជាអតីតប្រធាន FIFA និង លោក Ricardo Teixeira ផងដែរ ដោយថ្នូវមកវិញនូវសិទ្ធទទួលបាន ការផ្សព្វផ្សាយ និង ទីផ្សារ កាលពីឆ្នាំ១៩៩០s។ នេះបើតាមរបាយការណ៍។
លោក Sepp Blatte នៅតែបន្ដបដិសេធដោយមិនដឹងអ្វីទាំងអស់ដដែល ទៅលើរឿងរ៉ាវមួយនេះ ប៉ុន្ដែ BBC បាននិយាយថា វាត្រូវបានគេរកឃើញលិខិតមួយច្បាប់ ទទួលបានដោយ ភ្ញាក់ងារ FBI ។ លិខិតមួយច្បាប់នោះពិតជា ចង់សំដៅទៅលើការចំណាយរបស់ក្រុមហ៊ុន ISL ហើយក៏ត្រូវបានគេចោទប្រកាន់ថាបានសរសេរដោយលោក Havelange ផ្ទាល់ ដោយបុគ្គលម្នាក់នេះ ពិតជាត្រូវបានគេ កត់សំគាស់ថា បានធ្វើសកម្មភាពទាំងឡាយសុទ្ធតែទទួលបានការដឹងឮពីលោក Sepp Blatte ។ តែទោះជាយ៉ាងណា លោក Sepp Blatte នៅតែបដិសេធរាល់ការចោទប្រកាន់ ទាំងអស់។
គូសបញ្ជាក់ផងដែរថា លោក Joao Havelange គឺជាអតីតប្រធាន FIFA មួយរូប ហើយគាត់បានចុះចេញពីតំណែង ក្រោយមកទៀតក៏ឡើង លោក Sepp Blatte ក្នុងឆ្នាំ ១៩៩៨ ។ ហើយឈានចូលឆ្នាំថ្មី ខែកុម្ភៈខាងមុខ លោក Sepp Blatte ក៏ត្រូវចុះចេញពីតំណែងវិញផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sportsfan