CamNews

ភាពយន្ត 

Spotlight ខ្សែភាពយន្តជាប់ពាន Oscar ចាក់បញ្ចាំងនៅកម្ពុជាហើយ (Trailer Inside)

Spotlight ជាខ្សែភាពយន្តដែលនិយាយអំពី ក្រុមអ្នកយកព័ត៌មានមួយក្រុមដែលពួកគេតាមដានការបៀតបៀនកេ​រ្តិ៍ខ្មាស់របស់កុមារនៅក្នុងព្រះវិហារ។ Spotlight ចាក់បញ្ចាំនៅប្រទេសកម្ពុជាយើងថ្ងៃទី ០៨ មេសា ២០១៦តទៅ ខ្សែភាពយន្តស៊ើបអង្កេតអំពីក្រុមហ៊ុនការសែត Boston Globe ដែលពេលនោះពួកគេសិក្សាអំពីករណីបំពានកេរ្តិ៍ខ្មាស់ទៅលើកុមារនៅក្នុងទីក្រុង Boston កំឡុងឆ្នាំនោះតាំទីដើមរហូតដល់ចប់។


Spotlight ជាឈ្មោះរបស់ក្រុមស៊ើបអង្កេតមួយក្រុមពីក្រុមហ៊ុនកាសែត​Boston Globe ដែលធ្វើការលើករណីដែលកើតឡើងយូរៗ។ មិនថានឹងចំណាយពេលយូរប៉ុណ្ណាក្រុមមួយនេះនឹងស្វែងរកការពិតអោយបាន។ កាលពីឆ្នាំ ២០០១ ក្រុម Spotlight បានចំណាយពេលលើករណីដែលឡើងអស់៣០ឆ្នាំមកហើយគឺ បុបវចិតសាសនាត្រូវគេចោលថាបានបៀតបៀនកេរ្តិ៍ខ្មាស់កុមារ។ ករណីនេះទំនងជាត្រូវបានបិតបាំងដោយអ្នកដែលមានអំណាចផ្នែកច្បាប់ ក៏ដូចជាក្រុម ព្រះវិហារកាតូលិក។ ក្នុងពេលស៊ើបនោះពួកគេបានរកឃើញថាសមាជិកជាច្រើននៃបព្វជិតBoston ត្រូវបានចោទប្រកាន់នៅក្នុងករណីរំលោភបំពានផ្លូវភេទនិងអ្វីគ្រប់យ៉ាងពេលតែមួយដែលករណីនេះត្រូវបានបិទដោយអាជ្ញាធរសាសនានៃទីក្រុង។



នៅលើប្រធានបទដ៏រសើបស្តីពីអំពើអនាចារ ក្រុមSpotlightទទួលបានជោគជ័យដោយមើលទៅមិនអាក្រក់ពេកទេ។ ខ្សែភាពយន្តនេះផលិតដោយ Tom McCarthy ភាគច្រើនគាត់ថតខ្សែភាពយន្តជាមួយអ្នកស៊ើបអង្កេត ដែលពាក់ពាន់លើឯកសារច្រើនរាប់មិនអស់។ ភាពអត់ធ្មត់ នៅពេលខ្លះក៏ជួយពីសំណាងដែរ ដែលធ្វើអោយខ្សែភាពយន្តនេះមានគុណភាព។ អ្នកនឹងបានឃើញនូវការសង្ស័យ ការបរាជ័យរបស់ក្រុមនេះ។


ខ្សែភាពយន្តនេះចូលរួមសម្តែងដោយតារាល្បីៗពោរពេញទៅដោយទេពកោសល្យដូចជាលោក Mark Ruffalo លោក​Michael Keaton កញ្ញា Rachel McAdams និងលោក Stanley Tucci។ Spotlight មានចាក់បញ្ចាំងហើយនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៨​ មេសា​ ២០១៦តទៅ។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។

ប្រភព​ ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle Spotlight