CamNews

តារា 

កញ្ញា ពេជ្រ សូលីកា ទម្លាយរឿងរបស់នាងជាមួយ លោក នីកូ

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញាពេជ្រ សូលីកា និងលោក នីកូ គឺជាដៃគូនឹងគ្នាតាំងតែពីដើមរហូតមកដល់ពេលនេះ ដោយបច្ចុប្បន្នអ្នកទាំងពីរ ជាតារាចម្រៀង ប្រចាំផលិតកម្ម រស្មី ហង្សមាស ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ។​

កញ្ញា ​ពេជ្រ សូ​លី​កា ​​បាន​ទម្លាយ​រឿង លោក ​នី​កូ ​នៅ​លើ​ទំព័រហ្វេសប៊ុករបស់ខ្លូន ​នាងឱកាស​ខួប​កំណើត​របស់​ លោក នី​កូ។


​កញ្ញាបាននិយាយថា ៖ រៀង​វែង​តិច​ហើយ... ព្រោះ​អី តាំង​ពី​ជំនាន់​ឱ​បង​នឹក​គេ រហូត​ដល់​ជំនាន់ លាក់​បាំង បើ​គិត​ទៅ​វា​ដូច​ជាជិត​ ១០ ឆ្នាំ​ហើយ​មែន​អត់ Fan Fan ហេ​ហេ​ហេ សុំ​ទម្លាយ​រឿង​ក្នុង​ចិត្ត​តិច​ចុះ ជិត ​10 ​ឆ្នាំ​ហ្នឹង បើ​គិត​ពីឈ្លោះ​គ្នា​អត់​និយាយ​រក​គ្នា​វា​ចូល​ជិត 20 លាន​ដងហើយ តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​និង​គាត់  នៅ​តែ​ឈរ​ជើង​លើ​វិថី​មួយ​នេះ​បាន​ដោយ​ជោគ​ជ័យ ។



ជា​ដៃ​គូ​ការងារ​ផង ជា​បង​ប្អូន​ផង ជា​មិត្ត​ផង ជា​មនុស្ស​យល់​ចិត្ត​ផង ហើយ​ក៏ជា Tom and jerry ផង ។ ការងារ​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​រួម​គ្នា ។ ពេល​ខ្លះ​ជួប​មុខ​គ្នា លេង​សើច​សប្បាយ​ជាមួយ​គ្នា​ដូច​ជ្រូក​ពុល តែ​ពេល​ខ្លះ​ទៀត​ជួប​មុខ​គ្នា​ដូច ភ្លើង និង សាំងចឹង។ ខ្ជិល​និយាយ​វា​ធម្មតា​ឡើង​សុំា​ទៅ​ហើយ ។ អ្វី​ដែល​មិន​ដែល​និយាយ​មួយ​ទៀត តើ​វា​ជា និស្ស័យ រឺ​ជារឿង​ចៃដន្យ សម្រាប់​ពួក​ខ្ញុំ​ទាំង​ពីរ ។ ជួប​គ្នា 12 ឆ្នាំ​មុន ឃើញ​មុខ​គ្នា​ដូច​សត្រូវ ត​ពី​ជាតិ​មុន​ចឹង ។ អាច​និយាយ​បាន​ថា ឃើញ​មុខ​ដើរ​ចេញ ស្អប់​ពេក។ ហើយ​ដល់​ឥឡូវ​បាច់​និយាយ ដៃ​គូរ​រួម​អាជីព​អី​ណា ។ គិត​ទៅ​ពិភពលោក​ពិត​ជា​ធំ​ទូលាយ តែ​បែរ​ជា​តូច​ចង្អៀត​សម្រាប់​មនុស្ស​ពីរ​នាក់​ទៅ​វិញ ៕




 


អត្ថបទ៖ ចំរើន

 


Tags: Pich Solika