ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានបង្ហាញពីអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង នៅពេល បានដឹងថា មានសត្វចៃជាច្រើនក្បាល កំពុងរស់នៅក្នុងភ្នែករបស់នាង បន្ទាប់ ពីស្ត្រីរូបនេះបានទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលភ្នែក ព្រោះតែនាងចេះតែកើត អាការៈរមាស់មិនបាត់សោះ ។
នាង Zhang រស់នៅក្នុងខេត្ត Shandong ប្រទេសចិន បាននិយាយថា ពីដំបូងនាងគិតថា ប្រហែលជានាង កើតរោគរមាស់ភ្នែកធម្មតាទេ ហើយក៏ឲ្យកូនប្រុសជួយមើល ព្រោះហាក់ដូចជាមានអ្វីមួយកំពុងចេញ ពីភ្នែករបស់នាង ហើយកូន ប្រុសនោះភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញសត្វល្អិតវារចេញមក ។
ក្រោយមកនាង Zhang ក៏ទៅជួបគ្រូពេទ្យឲ្យឆ្លុះមើលភ្នែក ដើម្បីចង់ដឹងការពិត ស្រាប់តែនាងរន្ធត់ចិត្តជាខ្លាំង នៅពេល គ្រូពេទ្យប្រាប់ថា សត្វល្អិតដែលវារចេញពីភ្នែកនាង គឺជាសត្វចៃ ហើយវាកំពុងតែរស់នៅក្នុងកែវ ភ្នែក Zhang ដល់ទៅ ២០ក្បាលឯណោះ ។
គ្រូពេទ្យ Guisheng បានប្រើជន្ទៀសចាប់សត្វចៃទាំងនោះម្តងមួយៗចេញពីភ្នែកស្ត្រីរងគ្រោះ ហើយគេសង្ឃឹមថា នាង នឹងបានជាសះស្បើយឡើងវិញ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល