CamNews

ភាពយន្ត 

One Day.. សង្សារត្រឹមមួយថ្ងៃ.. ស្នេហាដែលកើតឡើងត្រឹមតែមួយថ្ងៃ (Trailer Inside)

អ្នកណាៗក៏តែងប្រាថ្នាបានស្រលាញ់និងរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ដែរ។ “One Day.. សង្សារត្រឹមមូយថ្ងៃ” និយាយអំពី Denchai គឺជាបុគ្គលិកផ្នែកពត៌មានវិទ្យា ដែលមិនមានការចាប់អារម្មណ៍ពី បុគ្គលិកដទៃក្នុងក្រុមហ៊ុន។ Nui គឺជាបុគ្គលិកផ្នែកទីផ្សារថ្មីម្នាក់ ដែលចាំឈ្មោះរបស់ Denchai។ វាធ្វើអោយ Denchi ចាប់អារម្មណ៍លើ Nui ហើយបាក់ចិត្តស្រលាញ់ Nui។ ក្នុងឱកាសដំណើរកំសាន្តទៅរមណីយដ្ឋានស្គីនៅកោះហុកកៃដូ Denchai បានបួងសួងនៅមុខជួងនាំសំណាង និងស្នេហា ដែលគេជឿថាជាកន្លែងស័ក្តិសិទ្ធក្នុងរមណីយដ្ឋាននោះ ដោយប្រាថ្នាអោយ Nui ក្លាយជាសង្សាររបស់ខ្លួនត្រឹមមួយថ្ងៃក៏គ្រប់គ្រាន់ដែរ។ ជាវាសនាក៏ថាបាន គាប់ជួនអី Nui ដួលសន្លប់បាត់ស្មារតីពេលទៅជិះស្គីតែម្នាក់ឯង ពេលដឹងខ្លួនវិញទើបដឹងថា នាងមានជម្ងឺបាត់បង់ការចងចាំបណ្តោះអាសន្នដ៏កម្រម្យ៉ាង ដែលភ្លេចរាល់អ្វីៗត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ដោយយល់ថា នេះជាវាសនាទេវតាប្រទានតាមការបួងសួងនោះ Denchai សម្រេចចិត្តកុហកនារីក្នុងសុបិន ថាខ្លួនជាមិត្តប្រុសរបស់នាង ហើយថាពួកគេរៀបគំរោងធ្វើដំណើរជុំវិញកោះហុកកៃដូជាមួយគ្នា។ តើអ្នកហ៊ានប្រថុយគ្រប់បែបយ៉ាង ទោះដឹងថាទៅមិនរួចប៉ុណ្ណាក៏ដោយ លទ្ធផលយ៉ាងម៉េចក៏មិនខ្វល់ ឱ្យតែបាន ស្រលាញ់គ្នាត្រឹមមួយថ្ងៃឬទេ? “One Day.. សង្សារត្រឹមមូយថ្ងៃ” មានចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។




ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។



ប្រភព ៖​ Westec  Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 One day