ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្លឹបបានសម្រេចដាក់សំណើរឲ្យ ក្លឹប Tottenham មិត្ដភក្ដិរួម League តែមួយប្រកាសពីតម្លៃទីផ្សារកីឡាករ ខ្សែកាពារ ឈ្មោះថា Danny Rose ឲ្យបានច្បាស់ ខណៈដែលខ្លួន ហ៊ានដេញថ្លៃត្រឹម ១៥លានផោន។
Chelsea ទើបតែលក់ដាច់កីឡាករខ្សែការពារ របស់ខ្លួន ឈ្មោះថា Felipe Luis ក្នុងតម្លៃខ្លួន ១៦លានផោន ទៅឲ្យក្លឹបម្ចាស់ដើមវិញឈ្មោះថា Atletico Madrid ខណៈពេលនេះ កំពុងស្ថិតក្នុងភាពតែលតោលយ៉ាងខ្លាំង ដែលនៅសល់ខ្សែការពារតែ ពីរនាក់គត់ ហើយវេលា ឈានចូល រដូវកាល Premier League ថ្មីក៏កាន់តែខិតជិតមកដល់។ទន្ទឹមនឹងពេលវេលាកាន់តែខ្លី លោក Jose Mourinho បានដាក់សំណើរ ឲ្យក្លឹប Tottenhamប្រកាសពីតម្លៃខ្លួន ខែ្សការពារឈ្មោះថា Danny Rose ដែលខ្លួនក៏ធ្លាប់បានចាប់អារម្មណ៍បន្ដិចបន្ដូចផងដែរកន្លងមក។ Chelsea ត្រូវបានគេប៉ាន់ស្មានថា ហ៊ានឲ្យតម្លៃខ្លួន Danny Rose ត្រឹមតែ ១៥លានផោនតែប៉ុណ្ណោះសម្រាប់ការផ្ទេរចេញនេះ។
Chelsea កន្លងមកធ្លាប់ចូលទាក់ទងនឹង ខ្សែការពាររបស់ ក្លឹប Everton ផងដែរដោយហ៊ាន តម្លៃខ្លួនកីឡាករ ត្រឹមតែ ១៧ លានផោនប៉ុណ្ណោះ ប៉ុន្ដែត្រូវបដិសេធច្រានចោល ។ រហូតមកទល់ពេលនេះ ក្លឹបនៅមិនទាន់ទិញបានកីឡាករ ថ្មីណាមកជំនួសកន្លែង របស់ Felipe Luis នៅឡើយទេ ។ ហើយក្ដីរំពឹងទុកតែម្នាក់គត់ចុងក្រោយគឺ ខ្សែការពារ Tottenham ថាតើ និងបង្ហាញលទ្ធផលយ៉ាងណា។