CamNews

ព័ត៌មានជាតិ 

ការពិតមង្គលការដែលមិនយកចំណងដៃពីភ្ញៀវនៅកោះពេជ្រ គឺជាអ្នកលក់....

ភ្នំពេញ ៖ ក្រោយផ្ទុះការភ្ញាក់ខ្លាំងពេញទីក្រុងភ្នំពេញថា ប្តីប្រពន្ធមួយគូសម្រេចចិត្តមិនយកចំណងដៃពីភ្ញៀវដែលអញ្ជើញចូលរួមប្រហែលជា ៦០ តុ ពិតជាបានធ្វើឲ្យមហាជននាំគ្នានិយាយពីឈ្មោះរបស់ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះយ៉ាងខ្លាំងតែម្តង​ ។ 

ដោយយោងតាមការបកស្រាយពីសំណាក់មហាជនទូទៅបានឲ្យដឹងថា ប្តីប្រពន្ធដែលបានប្រារព្ធពិធីមង្គល និងបានអញ្ជើញភ្ញៀវប្រហែលជា ៦០ តុ នេះ គឺជាអ្នកលក់កាហ្វេ នៅផ្តុំផ្សារអូឬស្សី នៅក្នុងទីក្រុងភ្នំពេញតែម្តង ។ ពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ចំពោះប្តីប្រពន្ធមួយគូនេះ ហើយសូមឲ្យប្តីប្រពន្ធពួកគាត់ស្រលាញ់ដល់ចាស់កោងខ្នង និងរកសុីកាន់តែមានបានផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ មង្គលការនេះបានធ្វើឡើងយ៉ាងអធិកអធមណាស់ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់គូរស្វាមីភរិយាមួយគូដែលរៀបចំពិធីជប់លៀងមង្គលការនៅកោះពេជ្រ ហើយម្ចាស់កម្មវិធីដែលបានអញ្ជើញភ្ញៀវចូលរួមក៏បានប្រកាសប្រាប់ភ្ញៀវ ក៏ដូចជាសាច់ញ្ញាតិ កូនកំលោះ កូនក្រមុំ របស់គេរៀងៗខ្លួនថា ពុំទទួលចំណងដៃឡើយ  ហើយសូមអញ្ជើញចូលរួមដោយក្តីសប្បាយរីករាយចុះ និងពុំចាំបាច់ចំណាយអ្វីទាំងអស់

-ចុចអាន ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង! ពិធីមង្គលការធំមួយនៅកោះពេជ្រ ៦០ តុ មិនយកចំណងដៃពីភ្ញៀវទាំងអស់

-ចុចអាន ៖ ទិដ្ឋភាពក្នុងពិធីមង្គលការរបស់ចៅស្រី ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ពិតជាមិនធម្មតាមែន!

-ចុចអាន ៖ នារីកំពូលសំណាង! ជាតិមុនមិនដឹងធ្វើបុណ្យអី បានប្តីជាមហាសេដ្ឋី រូបរាងសង្ហា ហើយចេះយល់ចិត្តទៀត!




ដោយ ៖ គន្ធា


Tags: Local news Phnom Penh