យ៉ាងហោចណាស់ មានអ្នករងរបួស ២៤នាក់ នៅក្នុងករណីផ្ទុះនៅលើរថភ្លើងដឹកអ្នកដំណើរ
នៅក្រុងតៃប៉ិះ កោះតៃវ៉ាន់ កាលពីយប់ម្សិលមិញ។
យោងតាមការិយាល័យគ្រប់គ្រងផ្លូវដែកតៃវ៉ាន់ (TRA) រថភ្លើងដែលកំពុងស្ថិតនៅក្នុងចំណត
Songshan ស្រាប់តែមានសម្លេងផ្ទុះនៅក្នុងទូររថភ្លើងលេខ ៦ នៅវេលាម៉ោងប្រហែល ២២យប់
(ម៉ោងក្នុងស្រុក)។ បន្ទាប់នោះ រថភ្លើងក៏ចាប់ផ្ដើមឆាបឆេះ។
ភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គីភ័យចំនួនជាង ១០គ្រឿង ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើត
ហេតុ ហើយមិនយូរប៉ុន្មាន អណ្ដាតភ្លើងក៏ត្រូវបានពន្លត់។
ការិយាល័យគ្រប់គ្រងផ្លូវដែកតៃវ៉ាន់បានព្យាយាមបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែល
នៅក្បែរនោះ និងបានជម្លៀសមនុស្សចេញពីតំបន់គ្រោះថ្នាក់។
ទំព័រ CNA ឱ្យដឹងថា នគរបាលបានរកឃើញឧបករណ៍ផ្ទុះដែលមានប្រវែងប្រមាណពី ១៥ទៅ
២០សង់ទីម៉ែត្រ នៅក្នុងទូររថភ្លើងមួយ។ នគរបាលក៏បានរកឃើញវត្ថុមួយដែលដូចទៅនឹង
គ្រាប់ផៅផងដែរ។
បច្ចុប្បន្ន មូលហេតុពិតនៃការផ្ទុះនេះ មិនទាន់ត្រូវបានគេរកឃើញនៅឡើយ ប៉ុន្តែ នគរបាល
កំពុងតែស្វែងរកជនល្មើសដែលបានរត់គេចខ្លួន ក្នុងករណីនេះ។
ប្រែសម្រួល ៖ បុត្រា