CamNews

ភាពយន្ត 

ស្តេចស្វារៀបការប្រពន្ធក្នុងដំណើរផ្សងព្រេងទៅលោកខាងលិច វគ្គ៣ហើយ (Trailer Inside)


ខ្សែភាពយន្ត២វគ្គមុន ត្រូវបានប្រជាជនកម្ពុជាស្គាល់យូរណាស់មកហើយ និងបានធ្វើអោយគ្រប់គ្នាផ្ទុះសំណើចមិនជិនណាយ ប៉ុន្តែឆ្នាំនេះ ដំណើរផ្សងព្រេងទៅលោកខាងលិច បានត្រឡប់បន្ទាប់ពីវគ្គមុនកាលពីឆ្នាំ ១៩៩៥។ ដំណើរផ្សងព្រេងទៅលោកខាងលិច ភាគ3 A Chinese Odyssey 3 និយាយពី "វគ្គស្តេចស្វារៀបការប្រពន្ធ" ដែលក្នុងនោះ ទេពធីតា "ជឺសៀន" បានស្លាប់ក្រោមរនាស់របស់ស្តេចគោ នាងបានប្រើប្រាស់ប្រអប់ពន្លឺខែ បានដឹងពីរឿងអកុសលទុកជាមុន ដើម្បីបញ្ជៀសពីរឿងនេះ នាងជ្រើសរើសត្រឡប់ទៅអតីតកាល កុំឱ្យស្តេចស្វាស្រឡាញ់នាង។ ព្រោះនាងដឹងថា បើនាងស្លាប់ ស្តេចស្វានឹងកាន់តែឯកា ដូចនេះគឺនាងចង់រៀបចំឱ្យប៉ាយជីងជីងនិងស្តេចស្វា ក្លាយជាគូរនឹងគ្នាវិញ ប៉ុន្តែក្នុងនេះគឺ មានការសោកស្តាយនិងឈឺចាប់ជាខ្លាំង។ វិលទៅវិលមក នាងនិងស្តេចស្វាបានជួបនឹងស្តេចគោហើយនឹងសៀងសៀង រឿងក៏បានក្លាយជាកំប្លែងបែកជាសំណើច ក្រោយមកទើបដឹងថា អ្វីគ្រប់យ៉ាងជាស្នាដៃរបស់ព្រះឥន្ទ្រ ដែលចាររឿងខុស លើសៀវភៅមេឃា ការប្រយុទ្ធរវាងពួកទេវតានិងបិសាចបានចាប់ផ្តើម អាថ៌កំបាំងមេឃ ប្រាប់មិនបានទេ។ ខ្សែភាពយន្តកម្លែងមួយនេះមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៧ កញ្ញាតទៅ



ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 The Chinese Odyssey 3