ម្រះត្រូវបានដាំដុះនៅក្នុងដំបន់ត្រូពីក និងត្រូវបានមនុស្សប្រើប្រាស់ជាអាហារ ព្រមទាំងប្រើជាឱសថព្យាបាលរោគផងដែរ។ គុណតម្លៃសារធាតុចិញ្ចឹម នៃបន្លែប្រភេទនេះមានជាច្រើនអនេកដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាដ កាល់ស្យូម ជាតិដែក ផូស្វ័រ ម៉ុងហ្កាណេស ម៉ាញ៉េស្យូម អាស៊ីដ Folic វីតាមីនA និងC និងវីតាមីនB ជាច្រើនមុខទៀត។ ខាងក្រោមនេះ គឺជាជំហានអនុវត្ដដើម្បីធ្វើទឹកម្រះពិសា៖
១. គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ផ្លែម្រះមានប្រសិទ្ធភាពគ្រប់គ្រងជំងឺទឹកនោមផ្អែម ដោយសារប្រសិទ្ធភាពបញ្ចុះជាតិគ្លុយកូសនៅក្នុងឈាមរបស់វា។ ម្រះនេះមាននូវសារធាតុសកម្មបីយ៉ាងជាមួយនឹងគុណសម្បត្ដិប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដូចជា សារធាតុ Charantin សារធាតុ Vicine និងសារធាតុ Polypeptide-p។ វាជួយបង្កើនការបញ្ចេញអាំងស៊ុយលីននៅក្នុងលំពែង និងបង្ការរ៉េស៊ីស្ត័រអាំងស៊ុយលីន ដែលធ្វើឱ្យវាមានគុណប្រយោជន៍សម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី១ និងជំងឺទឹកនោមផ្អែមប្រភេទទី២។ យោងតាមការសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ ២០១១ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីឱសថ Ethnopharmacology បានឱ្យដឹងថា សាច់ម្រះត្រឹម ២០០០ក្រាម មានប្រសិទ្ធភាពយ៉ាងពិសេសក្នុងការកាត់បន្ថយកម្រិតគ្លុយកូសនៅក្នុងឈាមក្នុងចំណោមមនុស្ស ដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ បញ្ជាក់៖ សូមកុំភ្លេចលេបថ្នាំព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក តាមការចង្អុលបង្ហាញរបស់គ្រូពេទ្យផង។ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យ កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកផង។
២. បន្សុទ្ធឈាម៖ ផ្លែម្រះក៏ដើរតួរជាភ្នាក់ងារបន្សុទ្ធឈាមតាមបែបធម្មជាតិផងដែរ។ ឈាមមិនបរិសុទ្ធល្អអាចបង្កជាអាការៈជំងឺដូចជា អាការៈឈឺក្បាលញឹកញាប់ អាលែក្ស៊ី ស្រុតចុះកម្លាំង និងខ្សោយប្រព័ន្ធស៊ាំផងដែរ។ ផ្លែម្រះជំនួយដល់ការលាងសម្អាត និងបណ្ដេញភាពមិនបរិសុទ្ធនៅក្នុងឈាម។ ការណ៍នេះជំនួយដល់ការព្យាបាលវិបត្ដិក្នុងឈាមដូចជា ពងបែក និងជំងឺរមាស់ដោយសារកម្រិតឈាមលើសពីធម្មតា។ វាមានប្រសិទ្ធភាពធ្វើឱ្យស្បែករលោង និងធ្វើឱ្យស្បែកចៀសផុតពីបញ្ហាផ្សេងៗដូចជា ជំងឺមុន ជំងឺផ្សិតលើស្បេក និងជំងឺត្រអក។ សូមបន្ថែមទឹកក្រូចឆ្មារ និងទឹកឃ្មុំបន្ដិចទៅក្នុងទឹកម្រះមួយកែវ ហើយក្រេបវាយឺតៗចូលទៅក្នុងក្រពះ ពេលមិនទាន់ពិសាអីរាល់ថ្ងៃ ឱ្យបានរយៈពេល ៦ខែ។
៣. ទ្រទ្រង់សុខភាពថ្លើម៖ ផ្លែម្រះមានគុណសម្បត្ដិចំពោះថ្លើម ដែលធ្វើឱ្យវាមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពថ្លើមរបស់អ្នក។ វាលើកកម្ពស់ការច្រោះមុខងារផ្សេងៗ នៃថ្លើមរបស់អ្នក ដែលជួយបន្សុទ្ធឈាម ដែលមិនសុទ្ធ និងជំនួយដល់ការកម្ចាត់ចោលជាតិពុលពីថ្លើម។ ថ្លើមបំពេញមុខងារបានប្រក្រតីមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់នៃជំងឺធាត់ ជំងឺសរសៃឈាមបេះដូង អាការៈស្រុតចុះកម្លាំងស្រួចស្រាវ បញ្ហារំលាយអាហារ ជំងឺខាន់លឿង និងបញ្ហាសុខភាពដទៃទៀត។ សូមពិសាទឹកម្រះយ៉ាងតិចឱ្យបានមួយកែវក្នុងមួយថ្ងៃ ដើម្បីរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth