CamNews

សុខភាព 

អស្ចារ្យមែន ទំពាំងបាយជូរក៏អាចបំបាត់ស្នាមជ្រួញបានដែរ!!!

យើងគ្រប់គ្នា ប្រាថ្នាចង់បានស្បែកទន់ម៉ត់រលោង តែទោះយ៉ាងណា ដោយសារអាកាសធាតុឡើងកម្ដៅកាន់តែខ្លាំង និងភាពកខ្វក់ ជាហេតុធ្វើឱ្យយើង មិនអាចទទួលបានស្បែលស្រស់ស្អាតដូចគ្នានោះទេ។ ក្រៅពីកត្ដាខាងក្រៅទាំងប៉ុន្មាននេះ បុរសស្រ្ដី មិនអាចប្រកែកចំពោះការពិតបាននោះទេដែលថា ស្បែកក៏មានការប្រែប្រួលទៅតាមបែបធម្មជាតិរបស់វាផងដែរ។ នៅពេលអាយុយើងរាងច្រើនបន្ដិច ស្បែករបស់យើងចាប់ផ្ដើមបាត់បង់នូវភាពរលាស់ និងសំណើម។ តែទោះយ៉ាងណា ក្នុងករណីខ្លះ សញ្ញានៃភាពចាស់ដូចជាស្នាមអុជខ្មៅ ស្នាមជ្រួញ អាចចាប់ផ្ដើមកើតមានឡើង បើទោះជាយើងនៅអាយុតិចនៅឡើយក៏ដោយ។  ការផ្លាស់ប្ដូរចំណីអាហារ អាចជាជំនួយដ៏ប្រសើរ ដើម្បីបង្ការសញ្ញានៃភាពចាស់ទាំងនេះ។ ម្យ៉ាងទៀតផ្លែទំពាំងបាយជូរ ក៏អាចមានសារប្រយោជន៍សម្រាប់ស្បែករបស់យើងដែរ ដោយអាស្រ័យលើគុណសម្បត្ដិនៃសារធាតុ Resveratrol របស់វា។

សារធាតុ   Resveratrol រកឃើញមាននៅក្នុងសំបក និងគ្រាប់របស់វា។ ប្រសិនបើអ្នកចង់ឱ្យស្បែករបស់អ្នក បាត់នូវភាពជ្រីវជ្រួញ  អញ្ចឹងការលាបសាច់ទំពាំងបាយជូរនៅស្បែករបស់អ្នក អាចទទួលបានលទ្ធផលដ៏អស្ចារ្យ។ ខាងក្រោមនេះ យើងសូមណែនាំនូវម៉ាស់បិទមុខផ្សំពីផ្លែទំពាំងបាយជូរ ៣ យ៉ាង ដែលនឹងធ្វើឱ្យស្បែករបស់អ្នកទន់រលោង និងបាត់ភាពជ្រីវជ្រួញ៖

១. ម៉ាស់ផ្សំពីស្រ្ដូបឺរី  និងទំពាំងបាយជូរ(សម្រាប់ស្បែកស្រអាប់ និងស្ងួត)៖ ប្រសិនបើអ្នកមានស្បែកស្រអាប់ និងស្ងួត អញ្ចឹងម៉ាស់បិទមុខប្រភេទនេះ គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ ម៉ាស់នេះ ផ្សំឡើងដោយផ្លែឈើសម្បូរសារធាតុប្រឆាំងនឹងអុកស៊ីដកម្មពីរមុខនេះ ផ្ទុកគុណសម្បត្ដិយ៉ាងច្រើនចំពោះស្បែក។ សូមយកផ្លែស្រ្ដូបឺរីពីបីផ្លែ ហើយកាត់វាជាដុំតូចៗ។ ដាក់វាចូលទៅក្នុងចានគោមមួយ ដោយបន្ថែមផ្លែទំពាំងបាយជូរពីរបីផ្លែចូលជាមួយគ្នា។ កិនគ្រឿងផ្សំ រហូតដល់រលាយចូលគ្នា ។ បន្ទាប់មកប្រើជក់ផាត់មុខ ជ្រលក់ទៅក្នុងម៉ាស់ ហើយលាបនៅលើមុខរបស់អ្នក រួចទុកវាឱ្យបានប្រហែល ១៥ នាទី។ ផុត ១៥ នាទីហើយ ត្រូវលាងជម្រះជាមួយនឹងទឹកត្រជាក់។

២. ប៉េងប៉ោះ និងទំពាំងបាយជូរ(សម្រាប់ស្បែកធម្មតា)

ម៉ាស់បិតមុខនេះ គឺជាការរួមផ្សំបញ្ចូលគ្នាដ៏មានប្រសិទ្ធភាពនៃផ្លែប៉េងប៉ោះ និងទំពាំងបាយជូរ ដែលមានសក្តានុពលដើម្បីប្រយុទ្ធប្រឆាំងនឹងស្នាមជ្រួញ និងស្នាមចាស់។ អ្វីដែលអ្នកចាំបាច់ត្រូវមាន គឺផ្លែប៉េងប៉ោះ តូចៗនិងផ្លែទំពាំងបាយជូរប្រហែល ៨-១០ គ្រាប់  ។ កិនគ្រឿងផ្សំពីរមុខនេះ ក្នុងម៉ាស៊ីនក្រឡុករហូតដល់ល្បាយខាប់ល្មម ។ បន្ទាប់មក ប្រើជក់ផាត់មុខ លាបនៅលើមុខរបស់អ្នក។ ប្រសិនបើអ្នក មានស្នាមរង្វង់ខ្មៅក្រោមភ្នែក និងស្នាមជាំដោយសារកម្តៅព្រះអាទិត្យ អ្នកត្រូវលាបឱ្យក្រាស់ នៅត្រង់ចំណុចនោះ។ ទុកវានៅលើមុខឱ្យបាន ១៥នាទី ហើយលាងជម្រះ ជាមួយនឹងទឹកត្រជាក់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ndtv


Tags: Faceline Cambodia