CamNews

តារា 

ក្រោយភ្លៀងមេឃស្រលះ! ស្វាមីនាង Pat ត្រូវបានដោះលែង ក្រោយឃុំខ្លួនអស់ ៤៨ ម៉ោង ពាក់ព័ន្ធរឿងគ្រឿងញៀន!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមិត្តប្រុសរបស់តារាថៃនាង Pancake បានចុះទៅឆែកមើលដល់កន្លែងលក់គ្រឿងបន្លាស់ម៉ូតូ ព្រមទាំងដកហូតឡាននិងវត្ថុមានតម្លៃមួយចំនួន ហើយនឹងចាប់ខ្លួនស្វាមីរបស់នាង Pat napapa ដោយសារតែសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយនិងការជួញដូរគ្រឿងញៀន ខណៈពេលដែលស្វាមីរបស់លោក Akarakit worarojcharoendet ជិតដល់ថ្ងៃសម្រាលកូនទៅហើយ ។ 

ដូចពាក្យចាស់លោកពោលពិតមែន ក្រោយភ្លៀងមេឃក៏ស្រលះ ស្វាមីរបស់តារាថៃតួចិត្តអាក្រក់ នាង​ Pat napapa ក៏ត្រូវបានដោះលែង និងវិលត្រលប់មកជួបជុំគ្រួសារវិញ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល ៤៨ ម៉ោង ព្រមទាំងរកមិនឃើញភស្តុតាងណាមួយ ដែលបញ្ជាក់ថា លោក Akarakit worarojcharoendet បានជួញដូរគ្រឿងញៀននោះឡើយ ​។ 

កាលពីថ្ងៃទី ០៦ ខែកុម្ភះនេះ ប្តីប្រពន្ធមួយគូឃើញថា នៅតែមានភាពផ្អែមល្អែមដូចដើមក្រោយពីឆ្លងកាត់រឿងលំបាកជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធ ដោយមិនបានដោះដៃចោលគ្នានោះឡើយ ៕

-ចុចអាន ៖ ក្រោយស្វាមីត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នាង Pat បែរជាជួបរឿងល្អមួយវិញ!








ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Pat napapa Akarakit worarojcharoendet