អ្នកវិទ្យាសាស្ដ្រកំពូលម្នាក់ របស់អង់គ្លេស បានអះអាងថា មនុស្សលោក ពិតជាមិនឯកានោះទេ
ព្រោះមានមនុស្សភពផ្សេងកំពុងតែរស់នៅឆ្ងាយពីផែនដី ហើយពួកគេមានរូបរាង និងភាពឆ្លាត
វៃប្រហាក់ប្រហែលមនុស្ស។
Simon Conway Morris អ្នកជីវវិទ្យា ដែលមានជំនាញអំពីការវិវត្តរបស់ជីវសាស្ដ្រ នៃសកលវិទ្យា
Cambridge អង់គ្លេសថ្លែងថា ភាគរយនៃមនុស្សភពក្រៅ កំពុងវិវត្តក្នុងភពណាមួយក្នុងចក្រវាឡ
គឺពិតជាខ្ពស់។
លោក Simon Conway Morris បានអធិប្បាយអំពីការវិវត្តរបស់សត្វនៅភពក្រៅ ក្នុងសៀវភៅថ្មី
របស់ខ្លួន មានចំណងជើងថា “The Runes of Evolution”។
ក្នុងសៀវភៅនេះ លោក Simon Conway Morris បានលើកឡើងនូវទ្រឹស្ដីមួយចំនួនអំពីការវិវត្ត។
យោងតាមគំនិតរបស់អ្នកវិទ្យាសាស្រ្ដនេះ ការវិវត្តកើតឡើងទៅតាមរបៀបជាក់លាក់មួយ ពោល គឺមិនមែនជាការវិវត្តបែបច្របូកច្របល់នោះទេ។
សាស្ដ្រាចារ្យនេះ ថ្លែងថា ៖ "ប្រសិនទ្រឹស្ដីរបស់យើងខ្ញុំ ត្រឹមត្រូវ នោះ សត្វលោកនៅភពផ្សេង
ប្រាកដជាមានក្បាល និងអវយវៈ មានលទ្ធភាពក្នុងការរក្សាអ្វីដែលជាអរូបិយ ព្រមទាំងអាច
ឡើងដល់ចំនុចសុខស្រួលដូចមនុស្ស ក្នុងពេលរួមភេទ"។
លោក Morris រំលឹកឡើងវិញថា ជីវិតអាចបង្ហាញខ្លួននៅលើបណ្ដាភពដែលមានកំដៅល្មម
ដែលទឹកអាចមានវត្តមានក្នុងសភាពរាវ។ ភពដែលមានលក្ខណៈប្រហាក់ប្រហែលផែនដី គឺ
មានច្រើន "ដូច្នេះ ខ្ញុំជឿថា ចំនួនក្រុមមនុស្ស ដែលមានភាពឆ្លាតវៃដូចមនុស្សលោក នៅភព
ក្រៅ ក្នុងចក្រវាឡ គឺមានច្រើន"៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theweek