CamNews

ព័ត៌មានអន្តរជាតិ 

រាប់ពាន់នាក់ ផ្អើលច្រៀងស្រែកឡូឡា ក្នុងកម្មវីធីបុណ្យ ZoukOut ប្រចាំឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា មនុស្សច្រើនជាង ៤០ ពាន់នាក់បាន
មកប្រមូលផ្តុំគ្នា ក្នុងការប្រារព្ធកម្មវិធីបុណ្យ ZoukOut ប្រចាំឆ្នាំ។

គួររំឭកផងដែរថា ZoukOut ២០១២ នេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី នាឆ្នេរ Sen-
tosa's Siloso ដែលមានរយៈពេលពីររាត្រី  ពោលគឺ  នៅរាត្រីថ្ងៃទី០៧ និងទី០៨ ធ្នូ ។ លើសពី
នេះទៅទៀត  បើយើងងាកក្រឡេកទៅមើលកម្មវិធីច្រៀងស្រែកឡូឡា ក៏ដូចជា កម្មវិធីលេង
ហ្គេមកំសាន្តនានា  នៅក្នុងឧកាសប្រារព្ធបុណ្យ ZoukOut ២០១២ នោះ គេឃើញមានមនុស្ស
ចូលរួមច្រើនជា   ៤០,០០០  នាក់ទៅទៀត  ដែលនៅក្នុងនោះ រួមមានយុវវ័យ  ក៏ដូចជា ភ្ញៀវ
ទេសចរបរទេសមួយចំនួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ  ក៏មានការអញ្ជើញចូលរួមពីសំណាក់ DJ ល្បីៗ មិនតិចជាង ២០ រូបនោះ
ទេ ស្របពេលដែល ក្រុមតារាចម្រៀងអង់គ្លេស ក៏បានផ្តល់ជាកេត្តិយសក្នុងការច្រៀងបិទកម្ម
វីធីដើរម៉ូតនារាត្រីថ្ងៃទីមួយផងដែរ៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange entertainment