CamNews

ប្លែកៗ 

កូនក្រមុំ ឈឺចិត្ដស្អិតទ្រូង ទ្រហោយំរហូតសន្លប់ ក្នុងថ្ងៃមង្គលការព្រោះតែ......

ខេត្ដ PRACHIN BURI៖  កូនក្រមុំ ដែលរងក្ដីអាម៉ាស់នៅថ្ងៃមង្គការ បានប្ដឹងកូនកំលោះ ពីបទដោះដៃមិនបង្ហាញខ្លួន នៅក្នុងពិធីមង្គលការរបស់ខ្លួន ដោយសារតែគ្រួសារខាងកូនកំលោះ ពុំមានលទ្ធភាពបង្គាប់ថ្លៃទឹកដោះដូចបានព្រមព្រៀងគ្នា។ 

ពិធីមង្គការ ដែលពុំមានវត្ដមានកូនកំលោះនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅគេហដ្ឋានកូនក្រមុំស្ថិតនៅភូមិ Khao Din ស្រុក Kabin Buri កាលពីថ្ងៃអាទិត្យ។

នៅវេលាមង្គលម៉ោង ៦ ព្រឹកបានមកដល់ ជាពេលហែរផ្កាស្លា មុនពិធីអាពាហ៍ពិពាហ៍ ចាប់ផ្តើមនោះ ពុំឃើញមានវត្ដមានកូនកំលោះ ញាតិសាច់សាលោហិត ឬមិត្តភក្តិរបស់គេ នៅក្នុងគេហដ្ឋានកូនក្រមុំនោះទេ។

មួយថ្ងៃមុនពេលរៀបអាពាហ៍ពិពាហ៍ កូនកំលោះឈ្មោះ Boonyang Sawatdee អាយុ  ២៦ ឆ្នាំ រស់នៅខេត្ត Sa Kaeo បានទៅផ្ទះកូនក្រមុំរបស់ខ្លួន ដែលមានឈ្មោះនាង Arunee Jaengkrachang អាយុ ២៤ ឆ្នាំដើម្បីត្រៀមរៀបចំបង្ហើយកិច្ច សម្រាប់ពិធីមង្គលការរបស់ពួកគេ។

នៅពេលកូនកំលោះ ពុំបានមកឱ្យទាន់ពិធី កាលពីព្រឹកថ្ងៃអាទិត្យនោះ សាច់ញាតិរបស់កូនក្រមុំ បានទូរសព្ទទៅគាត់ ហើយគាត់បានប្រាប់ថា ខ្លួន និងសាច់ញាតិកំពុងធ្វើដំណើរទៅគេហដ្ឋានរបស់កូនក្រមុំ។ ដូច្នេះ គ្រួសារខាងកូនក្រមុំ នៅបន្ដរង់ចាំហើយ ... រង់ចាំទៀត នៅតែមិនឃើញកូនកំលោះមកតាមការសន្យា។

រយៈពេលប៉ុន្មានម៉ោងកន្លងទៅ សាច់ញាតិរបស់កូនក្រមុំ ព្យាយាមទាក់ទងទៅកូនកំលោះម្តងទៀត ប៉ុន្តែទូរសព្ទរបស់គេ មិនអាចទាក់ទងបាននោះទេ។ ដូច្នេះ សាច់ញាតិខាងកូនក្រមុំខ្លះ បានទៅផ្ទះរបស់កូនកំលោះដើម្បីជីករកមូលហេតុ ប៉ុន្ដែនៅលើផ្ទះ ពុំមានមនុស្សសូម្បីតែម្នាក់។

ក្រោយមកគ្រួសារកូនក្រមុំ បានដឹងថា កូនកំលោះ ពុំមានលទ្ធភាពបង្គាប់ថ្លៃទឹកដោះនោះទេ។ នៅពេលបានឮរឿងបែបនេះ កូនក្រមុំ ដែលត្រូវកូនកំលោះដោះដៃចោលឱ្យរងក្ដីអាម៉ាសនេះ បានស្រែកទ្រហោយំ និងបានដួលសន្លប់។


សាច់ញាត្តិរបស់នាងបាននិយាយថា នាង Arunee និងកូនកំលោះ Boonyang បានស្គាល់គ្នា អស់រយៈពេល ៦ ឆ្នាំមកហើយ មុនពេលពួកគេសម្រេចចិត្តចងស្ពានមេត្រីនឹងគ្នា។ បន្ទាប់ពីស្គាល់គ្នា និងស្រឡាញ់គ្នារយៈពេលប៉ុន្មានឆ្នាំមក កូនកំលោះ បានសុំឪពុកម្តាយរបស់ខ្លួនឱ្យរៀបចំផ្សំផ្គុំពួកគេទាំងពី ។ ក្រុមគ្រួសារទាំងពីរ បានព្រមព្រៀងគ្នា ដោយខាងកូនក្រមុំទារថ្លៃទឹកដោះចំនួន ២០០.០០០ បាតជាសាច់ប្រាក់ និង ៥ បាតគិតជាទម្ងន់មាស។

ឪពុកម្តាយកូនក្រមុំ លោក Chaowarit Jaengkrachang អាយុ ៤៨ ឆ្នាំ និងភរិយាឈ្មោះ Sriprapa Phudbomuang បាននិយាយថា ពួកគេបានចំណាយប្រាក់ ៦៦.០០០ បាតសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ និងការចំណាយផ្សេងៗទៀត។ ហើយធៀបការទៀតសោត ក៏បានបោះពុម្ព និងអញ្ជើញភ្ញៀវហើយដែរ។

លោក Chaowarit បាននិយាយថា នៅពេលដែលកូនកំលោះ មិនបានបង្ហាញខ្លួននោះ ក្រុមគ្រួសាររបស់លោក រងក្ដីអាម៉ាស់ខ្លាំងណាស់ ហើយត្រូវរងបន្ទុកចំណាយប្រាក់ លើការចាយវាយរៀបចំពិធីទៀត។

ឪពុកកូនក្រមុំ បានទាមទារឱ្យលោក Boonyang  ដែលជាកូនកំលោះ ចេញថ្លៃលើការចំណាយ សម្រាប់ពិធីអាពាហ៍ពិពាហ៍។ លោក បាននិយាយថា គ្រួសាររបស់លោក នឹងប្តឹងទៅស្ថានីយ៍តម្រួត ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ bangkokpost


Tags: International news