អែមទែមទែន ៖ មិនថាសុភាពបុរស ឬសុភាពនារីនោះទេ តែងចង់សម្រកទម្ងន់ ក្នុងមួយឆ្នាំៗ ព្រោះតែពួកគេចង់ស្លៀកសម្លៀកបំពាក់ឱ្យឃើញស្អាតសមសួន ដើម្បីចូលរួមពិធីជប់លៀងផ្សេងៗ ដោយមិនបង្ហាញឱ្យឃើញសាច់យារធ្លាក់ និងមានផ្នត់។ ដោយសារតែមិនបង្កការរំខានដល់ការបំពេញការងារ និងគ្មានការឈឺចាប់ ទើបសព្វថ្ងៃនេះ ទាំងគ្រូពេទ្យ និងអ្នកជំងឺមានការចាប់អារម្មណ៍ចំពោះវិធីសាស្រ្ដព្យាបាលកែសម្ផស្សដោយមិនបាច់វះកាត់ ដែលវិធីសាស្រ្ដនេះមានតម្លៃសមរម្យ មានផាសុកភាព និងមានប្រសិទ្ធិភាពធ្វើឱ្យបុរសស្រ្ដីមានរាងរ៉ូវស្អាត និងស្បែកតឹងណែន។ នេះគឺជាមូលហេតុ ដែលម៉ាស៊ីនកែសម្ផស្ស BTL Exilis Elite គឺជាជម្រើសដ៏ឆ្លាតវៃ ។
យោងតាមលោកវេជ្ជបណ្ឌិត Robert Weiss សាស្ត្រាចារ្យលើមុខវិជ្ជាជំងឺសើស្បែក នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins សហរដ្ឋអាមេរិកបានឱ្យដឹងថា៖ "លក្ខណៈពិសេសម៉ូលេគុលថាមវន្តនៃប្រព័ន្ធ Exilis ពិតជាអនុញ្ញាតឱ្យសុភាពបុរស និងសុភាពនារីអាចទទួលយកការព្យាបាលលើចំណុច ដែលខ្លួនត្រូវការឱ្យមានភាពតឹងណែន ឬកាត់បន្ថយជាតិខ្លាញ់ដូចបំណងបាន”។
តើឧបករណ៍នេះធ្វើការព្យាបាលតាមរបៀបណា?
លើសពីនេះទៀតប្រព័ន្ធ Exilis ក៏អាចធ្វើការព្យាបាលកម្ចាត់ជាតិខ្លាញ់ និងរឹតបន្តឹងស្បែក នៅត្រង់ចំណុចតែមួយបានដែរ ដោយគ្រាន់តែប្រើថាមពលបន្ដិចបន្ដួច និងបញ្ជ្រាបភាពត្រជាក់ឱ្យចូលជ្រៅទៅក្នុងស្បែកប៉ុណ្ណោះ។ ការព្យាបាល អាចមានភាពខ្លាំងក្លាបន្ដិច ប៉ុន្តែវាប្រព្រឹត្ដទៅយ៉ាងរលូនស្ទើរតែគ្មានការឈឺចាប់តែម្ដង ចំពោះអ្នកជំងឺភាគច្រើន។ ពួកគេមានអារម្មណ៍ថា អាចទ្រាំបាន មានអារម្មណ៍កក់ក្ដៅ និងមិនចាំបាច់ប្រើថ្នាំស្ពឹកនោះឡើយ ។
ពិសេសសម្រាប់សុភាពបុរសនារី ដែលមិនចូលចិត្ដការវះកាត់កែសម្ផស្ស
សុភាពបុរសនារីខ្លះ ពេញចិត្ដនឹងការវះកាត់កែសម្ផស្ស ដូចជាវះកាត់បន្ដឹងស្បែកមុខ វះកាត់បន្ដឹងស្បែកដៃ ឬវះកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ ប៉ុន្តែក៏មានសុភាពបុរសនារីខ្លះទៀត ដែលមិនចូលចិត្តវិធីសាស្រ្តព្យាបាលសម្ផស្ស ដោយការវះកាត់ដែរ។ កាលពីអតីតកាល គ្រូពេទ្យមិនអាចផ្ដល់ការព្យាបាលតាមវិធីសាស្រ្ដនេះបានទេ។ ប៉ុន្ដែបច្ចុប្បន្ននេះ មានត្រឹមតែឧបករណ៍ Elixis នេះ អាចកែរាងរ៉ូវឱ្យសមសួន បន្ថយស្រទាប់ខ្លាញ់ឱ្យនៅស្តើងជាងមុន និងកម្ដៅស្បែកឱ្យបញ្ចេញប្រសិទ្ធភាព ក្នុងការព្យាបាលស្បែកឱ្យតឹងណែនមួយកញ្ចប់តែម្ដង។ នៅលើទីផ្សារបច្ចុប្បន្ន ពុំទាន់មានឧបករណ៍ផ្សេងពីនេះ ដែលអាចផ្ដល់ប្រសិទ្ធភាពព្យាបាលស្បែកពីរយ៉ាងក្នុងពេលតែមួយនោះទេ។ ម៉ាស៊ីននេះ មានប្រសិទ្ធភាពរឹតបន្តឹងស្បែកមុខ និងក ព្រមទាំងបំបាត់ជាតិខ្លាញ់ នៅជុំវិញត្រគាក ដោយលទ្ធផលដ៏គាប់ចិត្ដនេះកើតចេញពីម៉ូដែលព្យាបាលតែមួយ។
គ្លីនិកកែសម្ផស្សហ្វេសឡាញ បាននាំយកម៉ាស៊ីន BTL Exilis Elite នេះដំបូងបង្អស់មកកម្ពុជា ដើម្បីផ្ដល់ភាពស្រស់ស្អាតដល់សុភាពបុរសនារីដូចបំណងប្រាថ្នា។ សូមធ្វើការណាត់ជួបជាមួយយើង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ និងទទួលបានការបញ្ចុះតម្លៃ ៤០% សម្រាប់ការព្យាបាលលើកដំបូងរបស់អ្នក ដោយគ្រាន់តែធ្វើការ Mention ពាក្យ “BTL@Faceline”។
ដើម្បីធ្វើការណាត់ជួប ឬសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ facelinecambodia.com ឬខលមកយើងតាមរយៈលេខទូរសព្ទ៖ 015 234 589(Eng) | 023 210 855(Kh) ៕
អត្ថបទ៖ សារ៉ាត