កីឡាការនីវាយថេនីសជនជាតិ ដានឺម៉ាក Caroline Wozniacki បានទទួលជ័យលាភីជើងឯក
ហើយ ក្នុងការប្រកួតយកពាន Kremlin Cup នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យនេះ ដោយ
បំបាក់គូរប្រកួត Sam Stosur ក្នុងពិន្ទុ 6-2, 4-6 និង 7-5។
រូបភាព៖ កីឡាការនីវាយថេនីស Caroline Wozniacki ជាមួយនិងពាន Kremlin Cup
កីឡាការនី Wozniacki វ័យ ២២ឆ្នាំនេះបាននិយាយថា “ខ្ញុំបានវាយបាល់ ចំចំនុចខ្សែបន្ទាត់ដ៏
ល្អមួយ ប៉ុន្តែខ្ញុំគិតថា Sam ក៏វាយបាល់បានល្អដែរ។”
ចំណែកឯ Sam បាននិយាយថា “ខ្ញុំមានឱកាសតិចតួចណាស់ ហើយខ្ញុំបានវាយបាល់ខុស
គោលដៅតែរយៈចំងាយប៉ុន្មាន inch ប៉ុណ្ណោះ។”៕
ដោយ៖ សីហា
ប្រភព៖ bbc