ពួកគេមិនបើកមើលអ៊ីមេលភ្លាមបន្ទាប់ពីទទួលបានវា ពួកគេក៏មិនបោះបង់ពេលអាហារ ដំណេក
និងតែងតែឆ្លៀតពេលហាត់ប្រាណពេលព្រឹក។
១.អ្នកជោគជ័យ តែងផ្ដោតទៅលើការងារជានាទី ជំនួសឱ្យម៉ោង
មនុស្សភាគច្រើនប្រើប្រាស់ពេលវេលារបស់ខ្លួនទៅតាមម៉ោង ឬកន្លះម៉ោង។ ប៉ុន្តែ អ្នកជោគជ័យ
ខ្លាំង ដឹងថា ពួកគេមាន ១.៤៤០នាទីរៀងរាល់ថ្ងៃ ហើយមួយនាទីៗគឺជាពេលវេលាដែលសុទ្ធតែ
មានតម្លៃ។
២.ពួកគេប្រើសៀវភៅដើម្បីកត់ត្រា
Richard Branson ធ្លាប់បាននិយាយថា លោកនឹងមិនអាចដំណើរការក្រុមហ៊ុន Virgin បាន បើសិន
មិនមានកូនសៀវភៅដែលលោកយកជាប់តាមខ្លួនគ្រប់ពេល។
៣.ពួកគេគ្រាន់តែមើលអ៊ីមេលមួយដងពីរដងក្នុងមួយថ្ងៃ
អ្នកជោគជ័យ មិនមើលអ៊ីមេលជាបន្តបន្ទាប់។ ពួកគេមិនចាប់ទូរស័ព្ទភ្លាមៗ នៅពេលទូរស័ព្ទរោទ៍។
ជំនួសមកវិញ ពួកគេដាក់កំណត់ថា ពេលណាត្រូវមើលអ៊ីមេល ពេលណាត្រូវប្រើទូរស័ព្ទ។
៤.ពួកគេជៀសវាងការប្រជុំញឹកញាប់
៥.ពួកគេនិយាយថា “ទេ” ចំពោះកិច្ចការស្ទើរតែទាំងអស់
មហាសេដ្ឋី Warren Buffet ធ្លាប់បាននិយាយថា ៖ “ភាពខុសគ្នារវាងអ្នកជោគជ័យ និងអ្នកជោគ
ជ័យខ្លាំង គឺថា អ្នកជោគជ័យខ្លាំង និយាយថា ទេ ចំពោះអ្វីៗស្ទើរតែទាំងអស់”។ ចូរចាំថា អ្នកមាន
តែ ១.៤៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចូរកុំឱ្យវាកន្លងទៅដោយងាយស្រួល។
៦.ពួកគេផ្ដល់សិទ្ធិស្ទើរតែទាំងអស់ឱ្យបុគ្គលិករបស់ខ្លួន
ពួកគេតែងតែបោះបង់ពាក្យ “ខ្ញុំ” ចេញពីការងារជាច្រើន ហើយពួកគេរកអ្នកដែលសមស្របមកធ្វើ
ការជំនួសខ្លួន។
៧.ពួកគេដោះស្រាយបញ្ហាមួយដោយប្រើពេលតែម្ដង
អ្នកជោគជ័យ តែងព្យាយាមដោះស្រាយបញ្ហាមួយ ដោយប្រើពេលតែម្ដង បើទោះបញ្ហានោះត្រូវ
ចំណាយពេល៥ ឬ១០នាទី។
៨.ពួកគេហាត់ប្រាណនៅពេលព្រឹក
អ្នកជោគជ័យភាគច្រើន តែងតែថែទាំសុខភាពរបស់ខ្លួននៅពេលព្រឹក ដោយការផឹកទឹក ហូប
អាហារល្អៗ និងហាត់ប្រាណដោយប្រើកម្លាំងតិច។
៩.ពួកគេមិនភ្លេចបញ្ចូលថាមពល
អ្នកមិនអាចមានពេលវេលាបន្ថែមក្នុងមួយថ្ងៃ ប៉ុន្តែ អ្នកអាចបន្ថែមថាមពលដើម្បីធ្វើការបានល្អ។
អ្នកជោគជ័យខ្លាំង មិនបោះបង់អាហា ដំណេក ឬការសម្រាកមួយពេលណានោះទេ។ ពួកគេចាត់
ទុកអាហារជាប្រេងឥន្ធនៈ ចាត់ទុកដំណេកជាពេលវេលាយកកម្លាំងមកវិញ ហើយចាត់ទុកការ
សម្រាកលំហែកាយជាពេលបញ្ចូលថាមពល៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Entrepreneur