CamNews

កីឡា 

Ronaldo ឈឺចាប់យ៉ាងខ្លាំងនឹងការបរាជ័យ រហូតដល់អ្នកកាសែត​ ក៏កីឡាករលែងនិយាយរក

ព័ត៌មានកីឡា៖ ការបរាជ័យដ៏ធ្ងន់ធ្ងររបស់ Real Madrid ក្នុងទឹកដីម្ដងនេះ បានជម្រុញឲ្យក្រុម រងការប៉ះទង្គិចទាំងសងខាង ទាំងខាងក្នុង និង ខាងក្រៅ ខណៈដែលអ្នកគាំទ្រមួយចំនួនបានអះអាងថា ការបរាជ័យ​នេះកើតចេញពីការធ្វេសប្រហេសរបស់ក្រុម មើលស្រាលដៃគូរប្រកួត ។ ហើយចំណែក Ronaldo ក៏មានការអាក់អន់ស្រពន់ចិត្ដនឹង ការបរាជ័យនេះផងដែរ ដោយសម្រេចចិត្ដមិនផ្ដល់កិច្ចសម្ភាស ជាមួយអ្នកការសែត ក្រោយចប់ការប្រកួត ។ 

Real Madrid ទទួលការប៉ះទង្គិចអារម្មណ៍យ៉ាង ធ្ងន់ធ្ងរ​ក្រោមឥទ្ធិពលនៃការបរាជ័យក្នុងទឹកដីរបស់ខ្លួន ជាពិសេស​នោះ កីឡាករ Ronaldo មានការក្រពុលមុខជាខ្លាំង រហូតហ៊ានត្អួញត្អែប្រាប់ទៅសមាជិកក្នុងក្រុម ថា​ នេះគឺជារឿងមួយដែល ធ្វើឲ្យម៉ាសជាទីបំផុត ។ ទន្ទឹមនឹងការលើកឡើងផងដែរ ការខឹងក្រោធរបស់ កីឡាករ នឹងលទ្ធផលបង្ហាញនេះ បានជម្រុញឲ្យមានការប្រងើយកន្ដើយ មិនរវីរវល់ នឹងអ្នកការ​សែតឡើយ​ក្រោយចប់ការប្រកួត រហូត កីឡាករហ៊ានសន្យាអះអាងថា គាត់នឹងមិនផ្ដល់កិច្ចសម្ភាសអ្វីបន្ដទៀតនោះទេ រហូតចប់រដូវកាលនេះ ដែលនេះគឺជាសម្ដីចុងក្រោយ របស់កីឡាករ ជាមួយនឹងទឹកមុខស្រងូតស្រងាត់​​ជាមួយនិងការបរាជ័យនោះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Ronaldo