CamNews

យល់ដឹង 

មហាសេដ្ឋីចិនចំណាយប្រាក់ពាន់លានដើម្បីរើសប្រពន្ធ

នារីវ័យក្មេង មានរូបរាងស្រស់ស្អាតជាង ២.៨០០នាក់ បានចុះឈ្មោះចូលរួមក្នុងការជ្រើសរើស
ភរិយារបស់មហាសេដ្ឋីនានារបស់ចិន ដោយសង្ឃឹមថានឹងបានផ្លាស់ប្ដូរជីវិត។

កាលពីថ្ងៃទី ២០ឧសភា នៅ Guangzhou ប្រទេសចិន នារីចំនួន ៣២០នាក់បានមានវត្តមាននៅ
ក្នុងជុំផ្ដាច់ព្រ័ត្រនៃពិធីជ្រើសរើសប្រពន្ធអោយមហាសេដ្ឋីនានានៅប្រទេសនេះ ពួកគេត្រូវបាន
សម្រិតសម្រាំងចេញពីបេក្ខនារីចំនួន ២.៨០០នាក់មកពីទូទាំងប្រទេស។

គណកម្មធិការបានបង្ហើបអោយដឹងថា លក្ខណដំបូងសម្រាប់ក្រុមបេក្ខនារីនោះគឺ នៅលីវ មាន
កំពស់ចាប់ពី ១,៦ ទៅ​ ១,៧ម បានបញ្ចប់មហាវិទ្យាល័យ(រៀនពេញម៉ោង) និងមានរូបរាងទាក់
ទាញ។

  នារីរាប់ពាន់នាក់មកពីទូទាំងប្រទេសចិនបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសភរិយារបស់
មហាសេដ្ឋីចិន។

ក្រោយពីជុះជម្រុះ បេក្ខនារីនឹងត្រូវឆ្លងកាត់ការជ្រើសរើស ៥ ជុំបន្ដទៀត ដែលរួមមាន រូបរាងខាង
ក្រៅ ភាពឆ្លាតវៃ ផ្លូវចិត្ត រូបសម្បត្តិទូទៅ និងការយល់ឃើញពីសេចក្ដីស្នេហា។ បន្ទាប់ពីសម្រេច
បាន ៥ជុំខាងលើនេះ ពួកនាងត្រូវបានគេជូនដំណឹងអោយត្រឡប់ទៅផ្ទះ រង់ចាំលទ្ធផលពីគណ
កម្មធិការ។

រហូតមកដល់ថ្ងៃទី ២០ឧសភា​ ជុំផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅសួនផ្កាមួយនៅឯសណ្ឋាគារ Guangzhou ដោយមានវត្តមានរបស់នារីចំនួន ៣២០នាក់ដែលបានឆ្លងផុតវគ្គជម្រុះនៃជុំធំទី
មួយ។

គណកម្មធិការនៃការជ្រើសរើសនេះបានអោយដឹងថា ប្រសិនបេក្ខនារីណាម្នាក់ស្ម័គ្រចិត្តទាក់
ទងនឹងទទួលបាន ៥០.០០០យ៉ុន ឬអំណោយដែលមានតម្លៃប្រហាក់ប្រហែល តែប្រសិននាង
ទទួលយកការស្រឡាញ់នោះនឹងទទួលបានគេហដ្ឋានមួយខ្នង(ទីតាំងជ្រើសរើសតាមចិត្ត)ដែល
មានតម្លៃ ៣លានយ៉ុន ។

គណកម្មធិការបានអោយដឹងថា គ្រាន់តែតាមរយៈអ៊ីមេល ក៏មាននារីជាង ២.៨០០នាក់បានចុះ
ឈ្មោះដើម្បីចូលរួម ក្នុងនោះក៏មាននារីសឹង្ហបុរី ឬ អូស្ដ្រាលីដើមកំណើតចិន ក៏បានចូលរួមដោយ
សង្ឃឹមថាអាចនឹងផ្លាស់ប្ដូរជីវិត។ ក្នុងចំណោម នារី ២.៨០០នាក់ត្រូវបានជ្រើសរើស ៣២០នាក់
ដើម្បីបន្ដជ្រើសរើសនារីស្រស់ស្អាត ២៨នាក់ចុងក្រោយ។

នារីទាំងនេះនឹងត្រូវបានគេចាត់ចែងអោយមកស្នាក់នៅក្នុងសណ្ឋាគារផ្កាយ ៥ មួយ ដើម្បីជួប
មុខមហាសេដ្ឋីទាំងនោះ ជាមួយនឹងលក្ខណ "ភាគីទាំងពីរត្រូវគេងបន្ទប់ផ្សេងពីគ្នា"។

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំទៅ នៅឯ Wuhan ប្រទេសចិន ក៏ធ្លាប់មានពិធីជ្រើសរើសប្រពន្ធ
សម្រាប់អ្នកមានៗ នៅទីនេះ នារីដែលបានចូលរួមត្រូវស្លៀកឈុត bikini សំដែងនៅលើឆ្នេរ
សមុទ្រ។ ប៉ុន្មានថ្ងៃបន្ទាប់ ក៏មានពិធីបែបនេះមួយទៀតត្រូវបានធ្វើឡើងនៅឆ្នេរ Chengdu របស់ Sichuan ដោយមានការចូលរួមប្រជែងរបស់បេក្ខនារីចំនួន ៤០នាក់។
ជាមួយនឹងពិធីជ្រើសរើសភរិយាដ៏ធំបែបនេះ អ្នកលេងអ៊ីនធើរណែតចិនថ្លែងថា មហាសេដ្ឋីចិន
នាពេលបច្ចុប្បន្ន ជ្រើសរើសប្រពន្ធមិនចាញ់មហាក្សត្រជំនាន់ដើមជ្រើសរើសមហេសីនោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: china wife recruit wife strange