CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ Hot Girl ចិន ប្រើក្បាច់គុនកុងហ្វូជើងកន្រ្តៃហោះ ជូយសង្គ្រោះ ស្រ្តីប៉ុនប៉ងសម្លាប់ខ្លួន

អន្តរជាតិ ៖   វីដេអូ វីរនារីវ័យក្មេង ជើងស្អាត ជនជាតិចិន ជួយសង្គ្រោះស្រ្តីម្នាក់ផ្សេងទៀត
ដោយប្រើក្បាច់កុងហ្វូទាត់នូវកាំបិទមួយចេញពីដៃស្រ្តីម្នាក់ ដែលព្យាយាមប៉ុនប៉ងសម្លាប់ខ្លួន
នៅទីសាធារណៈ   ត្រូវបានរកអោយឃើញថាទទួលការទស្សនាច្រើនជាង ១,៣ លានដងឯ
ណោះ  ក្នុងរយៈពេលត្រឹមតែ   ៧ ម៉ោង បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូចិន
Youku កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរ​   ករណីខាងលើនេះ បានកើតឡើងកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ក្នុងខេត្ត
Guangzhou ប្រទេសចិន  ។ ប្រភពដដែលបានបន្ថែមថា វីដេអូមួយនេះ ត្រូវបានថតជាប់ដោ
យពលរដ្ឋក្នុងស្រុកម្នាក់ មានឈ្មោះថា លោកស្រី Li ។  លោកស្រី Li បញ្ជាក់ថា វាកើតឡើង
ម៉ោងប្រមាណជាង ៨ និង ២០ នាទីយប់ ស្របពេលដែលលោកស្រីចេញមកក្រៅដើម្បីទិញ
អាហារសម្រន់ តែរំពេចនោះ លោកស្រីបានឃើញស្រ្តីម្នាក់  ក្នុងដៃមានកាំបិទ រួមទាំងប្រឡា
ក់ឈាមផងនោះ  ស្រែកនិយាយពាក្យអាក្រក់ៗ  និង   មានបំណងចាក់សម្លាប់ខ្លួនឯង រំពេច
នោះ    ស្រាប់តែមានយុវតីជនជាតិចិន  ស្រស់ស្អាត  ធានាខ្លួនចូលមកជូយសង្គ្រោះ ដោយ
ទាត់កាំបិទនោះចេញ ដោយប្រើក្បាច់គុនកុងហ្វូ ជើងកន្រ្តៃហោះ តែមួយជើងតែប៉ុណ្ណោះរហូ
តដល់ទទួលបានជោគជ័យ ។  ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួម ខណៈពេលដែលវីរនារី
វ័យក្មេង  ជើងស្អាត ជនជាតិចិន  ជួយសង្គ្រោះស្រ្តីប៉ុនប៉ងសម្លាប់ខ្លួនរូបនោះយ៉ាងណា តាម
ដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ Happeing


Tags: international news strange entertainment